ព័ត៌មានជាតិ

ស្លុតចិត្តណាស់!ក្មេងប្រុសអាយុទើប ១ខួបកន្លះ លង់ទឹកក្នុងធុងជ័រស្លាប់យ៉ាងសង្វេគ

ត្បូងឃ្មុំ: នៅវេលាម៉ោង ៣ និង៣០នាទីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ មានករណីក្មេងលង់ទឹកស្លាប់ ត្រង់ចំណុចភូមិទ្រាទី២ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

ជនរងគ្រោះឈ្មោះតូ ស៊ីណាយូណា ភេទប្រុស អាយុ១ឆ្នាំកន្លះ មានឪពុកឈ្មោះ ហារូន តុរស៊ីណា អាយុ ២៨ឆ្នាំ ជនជាតិខ្មែរឥស្លាម ម្ដាយឈ្មោះ គ្រីម រ៉ហ៊ីម៉ះ អាយុ ២៧ឆ្នាំ ជាតិខ្មែរឥស្លាម រស់នៅភូមិ-ឃុំខាងលើ ។

ក្មេងរងគ្រោះ បានលង់ទឹកក្នុងធុងជ័រ ដាក់ទឹក នៅក្នុងបន្ទប់ទឹក បណ្ដាលឲ្យស្លាប់ ខណ:ដែលឪពុក កំពុងលក់ដូរ និងម្ដាយ កំពុងដេកលើផ្ទះ ។

ក្រោយពេលកើតហេតុក្រុមគ្រួសារ បានបញ្ជូនជនរងគ្រោះ ទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកស្រុក តែក្មេងរងគ្រោះ បានស្លាប់បាត់បង់ជីវិតទៅហើយ៕

មតិយោបល់