កណ្ដាលៈ កាលពីវេលាម៉ោង ៧ និង០០នាទីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ សមត្ថកិច្ច ឃាត់ខ្លួនបុរសម្នាក់ ករណីរំលោភលើទំនុកចិត្ត ត្រង់ចំណុចភូមិវិហារសួគ៌ត្បូង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ព្រឿង សុខគីម ភេទស្រីអាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការីរោងចក្រ មានទីលំនៅភូមិឃុំកើតហេតុ។ ជនសង្ស័យឈ្មោះ មិន រតនៈ ភេទប្រុស អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ អតីតបុគ្គលិកគ្រឹះស្ថាននិរន្ត៍ មានទីលំនៅភូមិធ្លក ឃុំសង្ឃ័រ ស្រុកស្វាយទាប ខេត្តស្វាយរៀង (ឃាត់ខ្លួន)។
សម្ភារបាត់បង់៖ ម៉ូតូ ០១គ្រឿង ម៉ាក ហុងដាC125 ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៨ ស្លាកលេខ ភ្នំពេញ 1GZ-3215។
វត្ថុតាងចាប់យក៖
ម៉ូតូ ០១គ្រឿង ម៉ាក ហុងដាC125 ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៩ គ្មានស្លាក
លេខ (ជារបស់ជនសង្ស័យ)។
ដំណើររឿង៖ កន្លងមកជនសង្ស័យ ធ្លាប់ធ្វើការជាបុគ្គលិកនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិរន្ត៍ ហើយបានស្គាល់ជនរងគ្រោះ និងមានទំនាក់ទំនងរាប់អានគ្នារយៈពេលជាង ២ឆ្នាំមកហើយ ក្នុងអំឡុងពេលធ្វើការនោះ ជនសង្ស័យ បានធ្វើឲ្យបាត់ប្រាក់គ្រឹះស្ថានចំនួន ២,០០០$។
ដោយនៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១៨ ម៉ោង ៧ និង០០ នាទី ជនសង្ស័យ បានខ្ចីម៉ូតូជនរងគ្រោះ ដោយនិយាយថាខ្ចីជិះយកទៅ
ធ្វើការមួយអាទិត្យ ពេលបានម៉ូតូហើយ ជនសង្ស័យបានយកទៅលក់នៅឃុំរកាកោង ស្រុកមុខកំពូល ឲ្យអ្នកគក់ជេម៉ូតូ បានប្រាក់ចំនួន១៧៤០$ យកទៅសងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិរន្ត៍។
រហូតដល់ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០១៩ ម៉ោង ១ និង០០ នាទីរសៀល ជនរងគ្រោះ បាននិយាយទូរស័ព្ទល្បួង ជនសង្ស័យឲ្យមកជួប និយាយដោះស្រាយគ្នារឿងម៉ូតូ ពេលជនសង្ស័យមកដល់ផ្ទះ ជនរងគ្រោះ បានចាប់ខ្លួនជនសង្ស័យ ប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍វិហារសួគ៌ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី៕
មតិយោបល់