ព្រះសីហនុៈ កាលពីវេលាម៉ោង ៥ និង ៣០នាទីល្ងាចថ្ងៃ២៧ ខែកក្កដា ឆ្នាំ២០១៩ មានករណីបាត់ក្មេងប្រុសតូចៗ៣នាក់ នៅឃុំទំនប់រលក ស្រុកស្ទឹងហាវ ទោះបីជាសាច់ញាតិ រួមទាំងអ្នកភូមិខំដើរស្វែងរកពេញមួយយប់នៅតែមិនឃើញ។
លុះព្រឹកថ្ងៃ២៨ ខែកក្កដា ឆ្នាំ២០១៩នេះ ទើបក្រុមគ្រួសារសាច់ញាតិបានស្វែងរកឃើញក្មេងប្រុសទាំង ៣នាក់ កប់ក្នុងល្បាប់ភក់ នៅរណ្តៅដីមួយកន្លែង ជិតវត្តពោធិមានជយ័ ក្នុងឃុំកំពេញ ស្រុកស្ទឹងហាវ។
ពិតជាសំណាងបំផុត ដែលក្មេងទាំង៣នាក់ នៅមានជីវិត ប៉ុន្តែពួកគេមានអាការៈហេវហត់ និងអស់កម្លាំង ហើយភ្លាមៗនោះ ត្រូវបានសាច់ញាតិបញ្ជូនទៅជួយសង្គ្រោះបន្ថែមនៅមន្ទីរពេទ្យ។
មូលហេតុ៖ ក្មេងៗទាំង៣នាក់នេះ បានរត់តាមឡានដង្ហែរសព ទៅកាន់វត្តពោធិមានជយ័ ដើម្បីរើសលុយ ដែលគេបាចតាមឡានដង្ហែរសព ហើយក្រោយមកបាននាំគ្នាទៅលេងភក់ ក្នុងរណ្តៅកាយដីមួយកន្លែង នៅជិតវត្តខាងលើ ទើបបណ្តាលឲ្យជាប់នៅក្នុងល្បាប់ភក់នោះតែម្ដង៕
មតិយោបល់