ព្រះសីហនុៈ កាលពីវេលាម៉ោង១១ និង ៤០នាទីយប់ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០១៩ មានករណីប្រជាពលរដ្ឋប្រទះឃើញសត្វខ្លាមួយក្បាល ដើរឆ្លងកាត់ផ្លូវជាតិលេខ៤ ហើយបានទាញទូរស័ព្ទថតទាំងព្រលឹងចុងសក់។
ករណីប្រទះឃើញនេះ គឺនៅត្រង់ចំណុចចំណោតអូរត្រាវ ស្ថិតក្នុងភូមិសាស្រ្តព្រំប្រទល់ក្រុងព្រះសីហនុ និងឃុំបិតត្រាងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
តាមការបញ្ជាក់ពីប្រជាពលរដ្ឋ បាននិយាយថា សត្វខ្លាខាងលើ ដើរឆ្លងថ្នល់ពីខាងសមុទ្រអូរត្រេះ ឆ្ពោះទៅកាន់ព្រៃមួយនៃតំបន់ក្បាលឆាយ៕
មតិយោបល់