ភ្នំពេញៈ នៅវេលាម៉ោង ៩ និង ៥០នាទីយប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតផ្លូវ២១៧ ម្ដុំស្តុបបឹងតាម៉ាត ភូមិសំបូរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ខណៈដែលមេឃ កំពុងរលឹមស្រិចៗ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានផ្ទុះជាហិង្សាយ បង្កឲ្យមានការភ្ញាក់ផ្អើល។
ដោយបុរសម្នាក់ បានជិះម៉ូតូម៉ាក ភីស៊ីអ៊ិច ដឹកប្រពន្ធ ហើយបុរសម្នាក់ទៀត ជិះម៉ូតូម៉ាកឌ្រីមសង់ មកដល់ចំណុចកើតហេតុបានជិះប៉ះគ្នាតិចតួច ប៉ុន្តែបានជជែកទាស់សម្ដីគ្នា រហូតកើតជាហិង្សាច្រានគ្នាទៅមក រួចយកមួកសុវត្ថិភាពវ៉ៃទៅភាគីម្ខាងទៀត បណ្ដាលឲ្យរងរបួសតិចតួច ។
ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ច ចុះដល់ទីតាំងខាងលើ ធ្វើការសម្របសម្រួលគ្នា ដោយប្រើរយៈពេលជាង ២ម៉ោង នៅតែមិនត្រូវគ្នា បន្ទាប់មកក៏មានភាគីបុរសជិះម៉ូតូឌ្រីមសង់ បានទូរស័ព្ទហៅមន្ត្រីប៉ូលិសព្រហ្មទណ្ឌក្រុង ត្រូវជាបងប្អូនរបស់ខ្លួន ឲ្យមកជួយ។
ដោយក្រោយពីមន្ត្រីខាងលើ ចុះមកអន្តរាគមន៍មួយសន្ទុះ ទើបចរចាគ្នាត្រូវ ពុំមានអ្នកឈ្នះឬអ្នកចាញ់នោះទេ ។
សូមបញ្ជាក់៖ ករណីជម្លោះនេះ គឺដោយសារបុរសវ័យចំណាស់ជិះឌ្រីមសង់ ចង់ឲ្យភាគីម៉ូតូម៉ាក ភីស៊ីអ៊ិច សុំទោសគាត់ ដោយមិនបាច់សងសំណងអ្វីទេ តែភាគីម៉ូតូភីស៊ីអ៊ិចមិនព្រម៕
មតិយោបល់