ព័ត៌មានជាតិ

ករណីលិចទូក នៅស្រុកអន្លង់វែង បណ្ដាលឲ្យស្លាប់២នាក់ និងរបួសធ្ងន់ម្នាក់

ឧត្តរមានជ័យ: កាលពីវេលាម៉ោង២ និង៤០ នាទីរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ មានករណីលិចទូក នៅបឹងអូរជីក ស្ថិតនៅភូមិអូរជញ្ជៀន ឃុំអន្លង់វែង-ស្រុកអន្លង់វែង បណ្តាលឲ្យស្លាប់ ០២ នាក់ របួសធ្ងន់ម្នាក់ ហែលរួច ២នាក់។

ជនរងគ្រោះធ្ងន់ ០១ នាក់ និងហែលរួច ០២ នាក់ មានឈ្មោះដូចខាងក្រោម ៖
១- ឈ្មោះ បុល វិរះបុត្រ ភេទប្រុស អាយុ១៧ ឆ្នាំ រស់នៅ
ភូមិឃុំខាងលើ (ស្លាប់)
២- ឈ្មោះ ហេង ណារិន ភេទប្រុស អាយុ១៨ ឆ្នាំ រស់នៅភូមិឃុំដូចខាងលើ (ស្លាប់)
៣- ឈ្មោះ ឈៀក គឹមហុង ភេទប្រុស អាយុ១៩ ឆ្នាំ រស់នៅ
ភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង រងគ្រោះធ្ងន់ កំពុងសង្រោះបន្ទាន់ នៅមន្ទីពេទ្យបង្អែកស្រុក ។

មូលហេតុ៖ ជនរងគ្រោះទាំង០៥ នាក់ ផឹកស្រាស្រវឹង ហើយជិះទូកទៅរាវខ្យង នៅបឹងអូរជីក ក៏លិចទូកបណ្តាលឲ្យលង់ទឹកតែម្តង៕

មតិយោបល់