ព័ត៌មានជាតិ

Skype កំពុងតែ​ធ្វើការ​អភិរឌ្ឍន៍ វីដេអូ​ខ​ល​ជា​លក្ខណៈ 3D

Skype បានបញ្ជាក់​ថា​មាន​ការអភិវឌ្ឍ​ថ្មី​ទៅ​លើ​បច្ចេកវិទ្យា ដើម្បី​អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់​អាច​ធ្វើ​កាខ​ល​វីដេអូ 3D ។ លោក Mark Gillett ដែល​ជា​អនុប្រធាន​មានប្រសាសន៍​ក្នុង​កំឡុងពេល​សំភាសន៍​ថា ស្របពេល​ជាមួយ​គ្នា​ដែល​ជា​ខួប​លើក​ទី 10 របស់​សេវាកម្ម​នេះ ប៉ុន្តែ​ការចង្អុលបង្ហាញ​យ៉ាង​រហ័ស​ថា​លក្ខណៈ​ពិសេស​អាច​សម្រច​បាន​ដោយ​ចំណាយ​ពេល​វែងឆ្ងាយ​ទៀត​។​

​លោក​បាន​ប្រាប់​ទៅ​ពត៌មាន​របស់ BBC ថា យើង​បាន​ធ្វើ​ការងារ​ដែល​ផ្តោត​សំខាន់​ទៅលើ​សមត្ថភាពរ​បស់​អេក្រង់ 3D និង​ការចាប់យក 3D ។ យើង​សង្កេតឃើញ​ការរីកចម្រើន​នៃ​ដំណើរការ និង​អ្នកទិញ​ទូរទស្សន៍ ឬ​ម៉ូនីទ័រ​កុំព្យូទ័រ​ដែល​មាន​សមត្ថ​ភាព​បញ្ចូល​រូបភាព 3D យ៉ាងច្រើន​ពី​អ្នកប្រើប្រាស់​។ ប៉ុន្តែ​ឧបករណ៍​សម្រាប់​ចាប់​យក​មិន​ទាន់​មាន​។ ដូចដែល​យើង​ធ្វើការ​ជាមួយ​ប្រភេទ​នៃ​ប​ច្ចក​វិទ្យា សម្រា​ប់ន្ថែម​កាមេរ៉ា​ទៅលើ​កុំព្យូទ័រ យ៉ាង​ច្បាស់​នៅ​ផ្នែក​ខាងស្តាំ​។​
tech_skype_ad
​យើង​ដឹង​ពី​របៀប​ដើម្បី​បង្កើត ហើយ​កំពុងតែ​សម្លឹង​មើល​នៅ​ប្រព័ន្ធ​អេកូ​នៃ​ឧបករណ៍ ព្រមទាំង​សមត្ថភាព​របស់​ពួកគេ​ដើម្បី​ជួយ​គាំទ្រ​ក្នុង​គោលបំណង​ធ្វើឱ្យ​សម្រេច​មុនពេល​ដែល​សម្រេច​ចិត្ត​នាំចេញ​ទៅ​កាន់​ទីផ្សារ ។​

​លោក Gillett ក៏​បាន​បង្ហាញ​ទៀត​ថា​កម្មវិធី Skype របស់ Microsoft គឺ​ត្រូវបាន​ស្វែងយល់​ពី​លទ្ធភាព​ដែល​ប្រើ​បាន​រហូត​ដល់​ទៅ 1080 ភិ​ច​ស៊ែ​ល​។ វីដេអូ Call នឹង​មាន​នៅ​លើ Tablets និង​ទូរស័ព្ទ Smartphones នា​ពេល​អ​នា​គត់​ផងដែរ​។​
​មាន​ការលេចលឺ​នូវ​ពាក្យ​ច​ចាម​អារាម​ថា កម្មវិធី Skype ត្រូវបាន​ធ្វើ​ពិសោធន៍​ជាមួយ​បច្ចេកវិទ្យា 3D លើកដំបូង​នៅ​ក្នុង​ខែ​មេសា នៅពេល​ដែល​ក្រុមហ៊ុន​នេះ​បាន​ប្រកាសថា​វា​ត្រូវ​បាន​ស្វែងយល់​ពី​វិធីសាស្ត្រ​នៃ​ការបង្កើត សម្រាប់​កម្មករ​ចូលរួម​ការប្រជុំ​៕
​ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ ៖

មតិយោបល់