ភ្នំពេញៈ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ នៅវេលាម៉ោង៣និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្ដនិងម៉ូតូ ត្រង់ចំណុចលើផ្លូវជាតិលេខ៣ ឋិតក្នុងភូមិស្រែញ័រ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្ដាលឲ្យបុរសម្នាក់ស្លាប់នៅកន្លែងកើតហេតុ។
ជនរងគ្រោះជិះម៉ូតូម៉ាកHONDA C125 ព័ណខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CH 5048 បើកបរដោយឈ្មោះ ទូច ហុង ភេទប្រុស អាយុ៣៨ឆ្នាំមុខរបរកម្មកររោងចក្រ មានទីលំនៅភូមិបាង ឃុំដើមឫស្ស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ចំណែករថយន្ដបង្កម៉ាកHINO ព័ណលឿង ពាក់ស្លាកលេខភ្នំពេញ3B 1773 អ្នកបើកបរពុំស្គាល់អត្តសញ្ញាណរត់គេចខ្លួនបាត់។
តាមប្រភពព័ត៌មាននៅមុនពេលកើតហេតុរថយន្ដនិងម៉ូតូបើកបរក្នុងទិសដៅស្របទិសគ្នាពីជើងទៅត្បូងពេលមកដល់ចំណុចកើតហេតុម៉ូតូបើកបរលឿនចាប់ហ្វ្រាំងបណ្តាលអោយបោកដួលរថយន្តមកពីក្រោយហ្វ្រាំងមិនទាន់ក៏កិនតែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះវាស់វែងនិងប្រគល់ទៅអោយកាលយ័ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញដើម្បីធ្វើការដោះស្រាយ។
ចំណែកសាកសពត្រូវបានប្រគល់ទៅក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់