ព័ត៌មានជាតិ

រន្ទះបាញ់បណ្តាលឲ្យក្មេងប្រុសម្នាក់ស្លាប់និង៤នាក់របួសខណៈពេលកំពុងជ្រកភ្លៀង

សៀមរាប: នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៣និង០០នាទី មានគ្រោះថ្នាក់ធម្មជាតិ( រន្ទះបាញ់) បានកើតឡើងនៅចំណុច ពងគ្រាល ខាងជើងភូមិចម្ងាយ២០០០ម៉ែត្រពីភូមិ គោកស្រុក ឃុំវ៉ារិនស្រុកវ៉ារិន ខេត្តសៀមរាប។
ដែកបណ្តាលឲ្យជនរងគ្រោះទី១-ឈ្មោះ សឿ បញ្ញា ភេទប្រុស អាយុ១៤ឆ្នាំ(ស្លាប់) មានឪពុកឈ្មោះ សឿម សឿយ និងម្តាយ ឈ្មោះ សួន វ័ន្ទ
២-ឈ្មោះ រាជ កឹក ភេទប្រុស អាយុ១៥ឆ្នាំ មានឪពុក ឈ្មោះ អឹក រាជ និងម្តាយ ឈ្មោះលុន តង(របួស)
៣- ឈ្មោះ រាជ ពន្លឺ ភេទស្រីអាយុ៩ឆ្នាំ(របួស)
៤- ឈ្មោះថុន ធាវ ភេទប្រុសអាយុ១២ឆ្នាំ(របួស)
៥- ឈ្មោះ លាវ សាស ភេទប្រុសអាយុ១២ឆ្នាំ(របួស)។
មូលហេតុជនរងគ្រោះទៅ ឃ្វាលគោជ្រោកក្រោមម្លប់ឈើដុតភ្លើងអាំង។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះពិនិត្យជាក់ស្តែង រួចទើបប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់