ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណីកាប់ទៅលើជនរងគ្រោះបណ្តាលឲ្យស្លាប់ ក្រុងបានលុង

រតនគិរី: ឃាត់ខ្លួនជនសង្ស័យម្នាក់នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ ក្រោយពីបើកការស្រាវជ្រាវយ៉ាងយក ចិត្តទុកដាក់ លើករណីឃាតកម្មនៅក្រុងបានលុង ខេត្តរតនគិរីរួចមក កម្លាំងអាវុធ ហត្ថក្រុងបានលុង សហការជាមួយកម្លាំងជំនាញអាវុធហត្ថខេត្តរតនគិរី យុវជនម្នាក់ខាងលើមានឈ្មោះ ស ម៉ាកូ អាយុ១៨ឆ្នាំ ស្ថិតនៅភូមិលូត ឃុំទីងចាក់ ស្រុកបរកែវ។
ករណីហិង្សានេះកើតឡើងនៅយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ កន្លងផុតទៅ ដោយជនសង្ស័យ បានយកដាវកាប់ទៅលើជនរងគ្រោះឈ្មោះ អេង រដ្ឋា បណ្ដាលឲ្យស្លាប់នៅនឹងកន្លែង ត្រង់ចំណុចលោកតាជួងមាត់បឹងកន្សែង ស្ថិតក្នុងភូមិទេសអន្លង់ សង្កាត់បឹងកន្សែង ក្រុងបានលុង រួចជនជនសង្ស័យក៏រត់គេចខ្លួន។
បន្ទាប់ពីទទួលព័ត៌មានថា ជនសង្ស័យទៅសម្ងំលាក់ខ្លួនក្នុងភូមិលូត ឃុំទីងចាក់ ស្រុកបរកែវ កម្លាំងជំនាញអាវុធហត្ថបានចុះឃាត់ខ្លួនជាក់ស្តែងតែម្តង។ បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ទីបញ្ជាការអាវុធខេត្តរនគិរី ដើម្បីកសាងសំណុំបញ្ជូន ទៅសាលាដំបូងខេត្តផ្តន្ទាទោសតាមនិតិវិធី៕

 

មតិយោបល់