ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនក្មេងទំនើងប្រុសស្រី ២០នាក់ ករណីជិះម៉ូតូបង្ហោះ

សៀមរាប: ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កម្លាំងនគរបាលក្រុងសៀមរាប ដោយមានការចូលរួមពីបងប្អូន ប្រជាការពារភូមិ ដឹកនាំផ្ទាល់ដោយ លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប កាលពីវេលាម៉ោង ២១និង៣០នាទី នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ បានធ្វើការប្រមូល ក្រុមក្មេងទំនើង ដែលតែងតែប្រមូលផ្តុំគ្នា នៅតាមរបងព្រលានយន្តហោះអន្តរជាតិសៀមរាប ហើយជិះម៉ូតូបង្ហោះ មានបំពង់ស៊ីម៉ាំងបំពងសម្លេង បានចំនួន ២០នាក់ ស្រី ០៩នាក់រួមជាមួយម៉ូតូចំនួន ០៩គ្រឿង បញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងសៀមរាប ដើម្បីធ្វើការអប់រំណែនាំ និងពិនិត្យតេស្តរកសារធាតុញៀនក្នុងខ្លួន តាមរយះទឹកនោមផងដែរ៕

មតិយោបល់