ព័ត៌មានជាតិ

ហួសហេតុពេកហើយ! ថៅកែជនជាតិចិនបង្ខំឲ្យកម្មការនីពោះធំស្លៀកខោ និងធ្វើការងារថែមម៉ោងមិនគិតលុយឲ្យ កម្មករ ២៨០នាក់ផ្ទុះកូដកម្ម

ភ្នំពេញ: រោងចក្រកាត់ដេរសម្លៀកបំពាក់មួយកន្លែង គ្មានស្លោកយីហោ គ្មានឈ្មោះ ដែលគេសង្ស័យគ្មានច្បាប់ត្រឹមត្រូវ បង្ខំឲ្យកម្មការនីដែលមានផ្ទៃពោះ ទោះជាជិតគ្រប់ខែក៏ដោយ ឲ្យស្លៀកខោទាំងអស់ ដោយមិនអនុញ្ញាតឲ្យស្លៀករ៉ូប និងមិនទូទាត់លុយឲ្យកម្មករ នូវការងារថែមម៉ោង ធ្វើឲ្យកម្មករមិនពេញចិត្ត ផ្ទុះកូដកម្មតវ៉ា រហូតដល់ទៅលក្ខខណ្ឌ១២ចំណុចតែម្តង នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ នៅមុខរោងចក្រ អត់ឈ្មោះ តាមផ្លូវបេតុង ភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។

តាមសម្តីកម្មការនីមួយរូប បានឲ្យដឹងថា រោងចក្រកាត់ដរសម្លៀកបំពាក់ខាងលើ គ្មានឈ្មោះ យីហោ ទេមានថៅកែជាជនជាតិចិន ហើយមានកម្មករសរុបបម្រើការងារចំនួន ២៨០នាក់ ខាងក្រុមហ៊ុន គ្មានធ្វើកាតសម្គាល់ជូនកម្មករដែរ ។
កម្មករបានឲ្យដឹងថា ថៅកែក្រុមហ៊ុនដូចជ្រុលពេកហើយ កាលបើដឹងថា កម្មការនីរូបណា មានផ្ទៃពោះ ភាគច្រើនបណ្តេញចោលពីការងារ ។

ជួបជាមួយកម្មការនីម្នាក់ ក្នុងចំណោមកម្មករទូទាំងរោងចក្រសរុប ២៨០នាក់ បានឲ្យដឹងថា ដោយរោងចក្រមិនបានគោរព នូវលក្ខខណ្ឌការងារ បង្ខិតបង្ខំឲ្យកម្មការនីរូបណាពរធំ ឲ្យស្លៀកខោការងារថែមម៉ោង មិនគិតលុយជូន ហើយនៅបានគំរាមផ្សេងៗទៀតមកលើកម្មករ ដូចជាជ្រុលហួសហេតុពេក រហូតដល់កម្មករទ្រាំលែងបាន នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះ កម្មករទាំង២៨០នាក់ ផ្ទុះកូដកម្មទាមទារតវ៉ា នូវលក្ខខណ្ឌ១២ចំណុច ពីថៅកែក្រុមហ៊ុន ៖
១/ក្រុមហ៊ុនមិនត្រូវបង្ខំឲ្យកម្មករធ្វើការថែមម៉ោង កាលបើការងារថែមម៉ោងដោយស្ម័គចិត្ត ត្រូវតែគិតលុយជូនកម្មករ ។
២/ ក្រុមហ៊ុនមិនត្រូវបង្ខំឲ្យកម្មការនីពោះធំ ស្លៀកខោ ហើយត្រូវឲ្យកម្មការនីពោះធំទាំងអស់ចេញមុនម៉ោង១៥នាទី ។
៣/ សូមឲ្យក្រុមហ៊ុនទូទាត់បំណាច់ឆ្នាំ៥ភាគរយ ។
៤/ ត្រូវរៀបចំកម្មករឲ្យមានកាតការងារ ប័ណ ប ស ស ។
៥/ ក្រុមហ៊ុនត្រូវបំពាក់កង្ហារ បន្ថែមដើម្បីសម្រួល បរិយាកាសក្នុងកន្លែងការងារ ។
៦/ ក្រុមហ៊ុន ត្រូវរៀបចំឲ្យមានពេទ្យ ថ្នាំពេទ្យ ។
៧/ ក្រុមហ៊ុន កាត់លុយកម្មករ ដែលអវត្តមាន ១ទៅ៣ថ្ងៃ តាមសមាមាត ។
៨/ ក្រុមហ៊ុនណែនាំ បុគ្គលិក ជនជាតិចិន ប្រើប្រាស់សម្តីឲ្យបានសមរម្យ ។
៩/ ក្រុមហ៊ុន ត្រូវចែកម៉ាសជូនកម្មករ ។
១០/ ក្រុមហ៊ុន គិតលុយការងារ កម្មករធ្វើការ ម៉ោង៦-៧ យប់ ។
១១/ ក្រុមរៀបចំបន្ទប់ទឹក ឲ្យមានទឹក សាប៊ូលាងដៃ ឲ្យបានសមរ្យ ។
១២/ សូមឲ្យក្រុមហ៊ុន ឲ្យមានលុយតួរនាទី ជូកកម្មករ ។

សូមបញ្ជាក់៖ ការតវ៉ារបស់កម្មករ ទាំង២៨០នាក់ នាព្រឹកនេះ មិនបានសម្រេច កម្មករទាំងអស់នៅតែមិនចូលធ្វើការងារ ហើយសមត្ថកិច្ចអាជ្ញាធរ ចុះទៅសម្របសម្រួល រក្សានូវសន្តិសុខ ជៀសវាងកើតមានហិង្សាដោយប្រការណាមួយ៕

មតិយោបល់