សៀមរាបៈ (ព័ត៌មានបឋម) លោក ស្នងការរងខេត្តសៀមរាប ទទួលបន្ទុកផែនអគ្គិភ័យបានប្រាប់ Post News មុននេះបន្តិចថា នៅវេលា១២និង៥០នាទីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ មានករណីអគ្គិភ័យឆេះផ្ទះ ខាងក្រោយធនាគារប្រាសាក់ ជាប់ផ្លូវជាតិលេខ៦ ស្ថិតក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ខណៈពេលនេះរថយន្តអគ្គិភ័យកំពុងចេញអន្តរាគមន៍ពន្លត់ហើយ។
មូលហេតុ៖ មិនទាន់ដឹងនៅឡើយទេ។
សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយនៅពេលក្រោយ៕


មតិយោបល់