-

ម៉ូតូពីរគ្រឿងបុកគ្នា បណ្តាលឲ្យបុរសវ័យចំណាស់ម្នាក់ ស្លាប់នៅកន្លែងកើតហេតុ

ព្រះសីហនុ: នៅវេលាម៉ោង១០និង៣០នាទី ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ លើផ្លូវជាតិលេខ៤ ចន្លោះkm១២៤-១២៥ ស្ថិតក្នុងភូមិ ក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងម៉ូតូនិងម៉ូតូ បណ្តាលឲ្យ បុរសវ័យចំណាស់ម្នាក់ស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ​ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានម៉ូតូ០១គ្រឿងម៉ាក HONDA BEAT ពណ៌ស ក្រហម (គ្មានស្លាកលេខ) បើកបរដោយ បុរសម្នាក់ឈ្មោះ ខឹម ស្រណោះ ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិព្រៃរមៀង ឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មុខរបរកម្មកររោងចក្រ ទិសដៅពីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ ។ លុះមកដល់ចំណុចខាងលើ បានប៉ះម៉ូតូ០១គ្រឿង(បត់ឆ្លងផ្លូវទៅ ខាងឆ្វេងដៃ មានទិសដៅស្របទិសគ្នា) ម៉ាក គុប ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ កំពង់ស្ពឺ ១E ៩៣៨៨ ជិះម្នាក់ឯង បើកបរដោយឈ្មោះ ជិន ណូ ភេទប្រុស អាយុ៦២ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុ មុខរបរចាំចម្ការ ទិសដៅស្របគ្នា ។ ហេតុការណ៍នេះ បណ្តាលឲ្យ ភាគីម៉ូតូគុបឈ្មោះ ជិន ណូ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។

បច្ចុប្បន្ន ភាគីម៉ូតូ Honda ត្រូវបាននាំខ្លួនមកកាន់ អធិការនគរបាលស្រុកកំពង់សីលា ដើម្បីសួរនាំនិងអនុវត្តន៍តាមនីតិវិធី រីឯសាកសព បានប្រគល់ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់