សៀមរាបៈ យោងតាមផេកអធិការដ្ឋាននគរបាល ក្រុងសៀមរាប បានឲ្យដឹងថា កម្លាំងនគរបាលក្រុងសៀមរាប ដឹកនាំដោយលោកវរសេនីយ៍ទោ ដា ចំរើន ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធនឹងករណីអំពើលួច (លួចកាត់ខ្សែភ្លើង) ។
នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ១៦.៣០នាទី ស្ថិតនៅភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុង/ខេត្តសៀមរាប មានករណី អំពើលួច (លួចកាត់ខ្សែភ្លើង) បង្កឡើងដោយជនសង្ស័យចំនួនពីរនាក់ បានជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1Y-3198 លេខតួ-លេខម៉ាស៊ីន៩៦៨២៥០១ បានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងរបស់ជនរងគ្រោះឈ្មោះ ស.ស ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិកើតហេតុ ខណៈដែលជនរងគ្រោះមិននៅផ្ទះ ក្នុងពេលជនសង្ស័យធ្វើសកម្មភាព ក៏ត្រូវអ្នកនៅជិតខាងបានឃើញ ហើយរាយការណ៍ដល់សមត្ថកិច្ចយើង បន្ទាប់ពីទទួលសេចក្តីរាយការណ៍សមត្ថកិច្ចយើងបានចុះទៅអន្តរាគមន៍ ហើយឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់៖
០១-ឈ្មោះ វន់ ចាន់ដារ៉ា ហៅឌី ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរលក់ដូរ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្នភូមិពួកចាស់ ឃុំពួក ស្រុកពួក ខេត្តសៀមរាប ។
០២-ឈ្មោះ មុត ចំរើន ហៅមីស ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរសិស្ស មានស្រុកកំនើត និងទិលំនៅបច្ចុប្បន្នភូមិពួកចាស់ ឃុំពួក ស្រុកពួក ខេត្តសៀមរាប ។
ក្រោយពីសួរនាំជនសង្ស័យទាំងពីរ បានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចកាត់ខ្សែភ្លើងរបស់ជនរងគ្រោះពិតប្រាកដមែន ។
វត្ថុតាងដកហូតបានរួមមាន៖
-ម៉ូតូរបស់ជនសង្ស័យខាងលើ ចំនួន០១គ្រឿង
-កន្រ្តៃកាត់ ចំនួន០១
-ខ្សែភ្លើងមួយចំនួន ផងដែរ ។
-បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅ ការិយាល័យជំនាញ ដើម្បីបន្តនិតិវិធី ៕
↘️ប្រសិនបើបងប្អូនប្រជាពលរដ្ឋជួបបញ្ហាអសន្តិសុខ សូមទាក់ទងមកលេខប្រចាំការ២៤ម៉ោង/២៤ម៉ោង
️០៩៧ ៧៧៨ ០១២៣/០១២ ២៨០ ០០០



មតិយោបល់