ភ្នំពេញៈ កាលពីវេលាម៉ោង ១០និង៣០នាទីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ បុរសម្នាក់ជាបុគ្គលិកលក់ផ្លែឈើ បានធ្វើសកម្មភាពចាប់រំលោភនារីម្នាក់ ជាចុងភៅបានសម្រេចរហូតទៅដល់២ដង បន្ទាប់ពីចប់កម្មវិធីជប់លាង ហើយត្រូវនគរបាលធ្វើការឃាត់ខ្លួនយកទៅសាកសួរ ស្ថិតត្រង់ចំណុចក្រុមហ៊ុនលក់ផ្លែឈើមួយកន្លែង ផ្ទះលេខ៩២ ភូមិ៧ តាមបណ្តោយផ្លូវលេខ២៣០ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
រងគ្រោះឈ្មោះ រ ស ល ភេទស្រី អាយុ ៣៤ឆ្នាំ មុខរបរចុងភៅ ស្នាក់នៅ ផ្ទះជួល ភូមិអូឌឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យឈ្មោះ ជា សីហាក់ ភេទប្រុស អាយុ ២២ឆ្នាំ ស្នាក់នៅកន្លែងធ្វើការ សង្កាត់ផ្សារដើមគរ ភូមិអូខ្ជាយ ឃុំព្រែកព្រះស្តេច ស្រុកបាត់ដំបង ខេត្តបាត់ដំបង។
ដំណើររឿង៖ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុខាងក្រុមហ៊ុន បានធ្វើកម្មវិធីជប់លៀបកូនចៅ ដោយមានការផឹកស៊ីលុះបន្តិចក្រោយមក ជនរងគ្រោះបានឡើងទៅសម្រាកក្នុងបន្ទប់របស់ខ្លួនបាត់ បន្ទាប់មកជនសង្ស័យក៏ឆាតតាមហ្វេសប៊ុក ទៅជនរងគ្រោះថា មេឲ្យធ្វើទឹកជ្រលក់ឲ្យគាត់ ប៉ុន្តែនាងមិនព្រមចុះមកទេ ស្រាប់តែជនសង្ស័យឡើងទៅដល់បន្ទប់ដេក ជនរងគ្រោះក៏ធ្វើសកម្មភាពចាប់រំលោភ បានសម្រេចរហូត ២ដង រួចចុះមកដេកនៅខាងក្រោមវិញធ្វើដូចមិនដឹងរឿង៕
មតិយោបល់