ព័ត៌មានជាតិនាយកដ្ឋានប្រឆាំងបទល្មើលបច្ចេកវិទ្យា បានបង្កើតវីដេអូអប់រំខ្លីមួយ អំពីការប្រើប្រាស់បណ្តាញសង្គមអោយមានសុវត្តិភាពSunday ទី11 July ឆ្នាំ2021មួយរយៈពេលកន្លងមកនេះ នាយកដ្ឋានប្រឆាំងបទល្មើលបច្ចេកវិទ្យា បានរកឃើញករណីលួចចូលយកគណនីហ្វេសប៊ុក ដើម្បីធ្វើការឆបោកក្នុងរូបភាព សុំជួយឧបត្ថម្ភលុយ ឬសុំខ្ចីលុយ ដោយជនខិលខូចបន្លំធ្វើជាមិត្តភក្តិ ឬបងប្អូនរបស់ម្ចាស់គណនីហ្វេសប៊ុកពិត ដែលត្រូវបានពួកគេលួចចូលនោះ។ដោយសារករណីឆបោកមួយនេះនៅតែកំពុងកើតមានចំពោះប្រជាពលរដ្ឋ នាយកដ្ឋានបានបង្កើតវីដេអូអប់រំខ្លីមួយ ដើម្បីជាការក្រើនរំឮកដល់បងប្អូនប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្ន និងដើម្បីចៀសវាងការខាតបង់លុយកាក់ផងដែរ។ប្រសិនបើលោកអ្នកត្រូវការព័ត៌មានបន្ថែម លោកអ្នកអាចទំនាក់ទំនងមកនាយកដ្ឋានតាមរយ:ទូរសព្ទលេខ ០២៣-៧២៦-៨២២ ឬតាមរយៈ Messenger របស់នាយកដ្ឋាន។ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាមតិយោបល់
គ្រោះថ្នាក់ដល់ជីវិតដែលអ្នកមិនដឹង នៅពេលញ៉ាំក្តាមម្ហូបក្តាមគឺឆ្ងាញ់ ជីវជាតិ កាល់ស្យូម ល្អសម្រាប់សុខភាព ។ គ្រាន់តែនៅក្នុងសាច់ក្តាម ១០០ ក្រាម មានជាតិប្រូតីត ១២,៣ ភាគរយ កម្រិតជាតិខ្លាញ់ ៣,៣ ភាគរយ ជាតិកាលស្យ៉ូម ៥.០៤០ មីលីក្រាម និង ផូស្វ័រ ៤៣០…មតិយោបល់
រថយន្តម៉ាសស្តាបត់មិនប្រយ័ត្ន ជ្រុលចង្កូតទៅបុកគាបជាប់ម៉ូតូក្រោមរថយន្ត បណ្ដាលឲ្យមនុស្សរងរបួសភ្នំពេញៈ រថយន្តម៉ាសស្តា BT-50 មួយគ្រឿងបើកបត់ឆ្លងផ្លូវ មិនប្រុងប្រយ័ត្នក៏ជ្រុលចង្កូតទៅបុកម៉ូតូឌ្រីមសង់ បណ្តាលឲ្យម៉ូតូគាបជាប់ក្រោមរថយន្តនិងរងរបួសមនុស្សម្នាក់ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទីព្រឹកថ្ងៃ អង្គារ ទី១៦ ខែមីនា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយផ្លូវបេតុងលេខ០១ ភូមិ ព្រៃព្រីងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។…មតិយោបល់
បទពិសោធដ៍រន្ធត់នៃការខ្វះមនុស្សធម៌សូមកត់ចំណាំថានេះគ្រាន់តែជាការសម្ដែងប៉ុណ្ណោះ ប៉ុន្តែវាបានបង្ហាញពីធាតុពិតជាក់ស្ដែងនៅក្នុងសង្គមបច្ចុប្បន្ន បើទោះបីជាវាមិនមែនជាការសម្ដែងដែលសបញ្ជាក់ពីប្រទេសកម្ពុជាក្ដី ប៉ុន្តែវាបានឆ្លុះបញ្ចាំងពីភាពពិតជាក់ស្ដែង។ តាមរយៈវីដេអូសម្ដែងរបស់តារាសម្ដែងឥណ្ឌា Varun Pruthi បានសបញ្ជាក់ថា មនុស្សជាច្រើនដែលបានធ្វើដំណើរឆ្លងកាត់តាមដងផ្លូវ មិនបានយកចិត្តទុកដាក់ទៅលើជនរងគ្រោះដែលមានរបួស និងឈាម ដោយគ្រោះថ្នាក់ណាមួយនោះទេ ពោលគឺពួកគេគិតតែពីធ្វើដំណើរទៅកាន់គោលដៅរាងខ្លួន។ តាមរយៈវីដេអូនេះ គឺមានតែ ១ភាគរយ ឬតិចជាងនេះ ដែលបានយកចិត្តទុកដាក់។ នៅក្នុងវីដេអូសម្ដែង អ្នកដំណើរតាមផ្លូវមិនបានយកចិត្តទុកដាក់ទៅលើអ្នករបួស…មតិយោបល់
មតិយោបល់