ព័ត៌មានជាតិ

ផ្លូវជាតិលេខ១ ទាំងព្រឹកហ្មង! រថយន្តដឹកកម្មករមួយគ្រឿង ក្រឡាប់ចាក់មនុស្សទៅក្នុងរបងផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យរបួសជាច្រើននាក់

ស្វាយរៀង: (ព័ត៌មានបឋម) តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តដឹកកម្មករមួយគ្រឿង បានក្រឡាប់ចាក់មនុស្សទៅក្នុងរបងផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យស្លាប់ និងរបួសដេករដូករណែល។

កើតហេតុនៅវេលាម៉ោង០៦និង ២០នាទីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវជាតិលេខ១ ផ្លូវទៅបាវិតម្តុំផ្ទះលោកពាក់មី (តារាកំប្លែង) ត្រង់ចំណុចភូមិកំពង់រទេស ឃុំពពែត ស្រុកស្វាយទាប។

មូលហេតុ៖នៅមិនទាន់ដឹងនោះទេ ដោយសារពេលនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ និងជួយសង្គ្រោះជនរងគ្រោះ៕

មតិយោបល់