សៀមរាបៈ យោងតាមផេកយុវជនប្រតិកម្មរហ័សរដ្ឋបាលក្រុងសៀមរាប បានឲ្យដឹងថា ដើម្បីបញ្ជាក់ថា សាច់ជ្រូក យើងអាចបរិភោគបានជាធម្មតា ដោយមិនមានបញ្ហាចំពោះសុខភាពនោះ នៅព្រឹកថ្ងៃទី២៩ខែកក្កដា ឆ្នាំ២០១៩នេះ មន្ត្រីរដ្ឋបាលខេត្តសៀមរាប បានធ្វើការបរិភោគ សាច់ជ្រូក ជាសាធារណៈ ជូនមហាជន នៅខាងមុខផ្សាលើធំថ្មី ក្នុងក្រុងសៀមរាប ដើម្បីបញ្ជាក់ឲ្យបងប្អូនប្រជាពលរដ្ឋ មានភាពជឿទុកចិត្ត ចំពោះសាច់ជ្រូកឡើងវិញ៕
ព័ត៌មានជាតិ
មតិយោបល់