ព័ត៌មានជាតិ

ស្រ្តីម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ ក្នុងករណីជួញដូរគ្រឿងញៀន

ឧត្តរមានជ័យ: ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ២០និង៤០នាទី លោកវរសេនីយ៍ឯក ហម ភិរម្យ អធិការនគរបាលក្រុង បានចាត់កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុង ចំនួន ០៣នាក់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្មាច់ ដឹកនាំដោយ លោកវរសេនីយ៍ត្រី អ៊ូច ម៉ៅ អធិការរង ទទួលការងារប្រឆាំងគ្រឿងញៀន បានធ្វើការបង្ក្រាប ករណីជួញដូរ នូវសារធាតុញៀនដោយខុសច្បាប់ ១លើក នៅចំនុចផ្លូវលេខ០៤ ស្ថិតភូមិដើមជ្រៃ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួនម្នាក់មានឈ្មោះ ចាន់ សារុំ ភេទស្រី អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសំរោងសែនជ័យ២ សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ និងដកហូតបានថ្នាំញៀនប្រភេទមេតំហ្វេតាមីន ICE ម៉ាទឹកកក ចំនួន ២៣កញ្ចប់ ស្មើនិង ៨៥.០៩ ក្រាម

បច្ចុប្បន្ន ជនសង្ស័យរួម និងវត្ថុតាងខាងលើត្រូវបាននាំមកកាន់អធិការដ្ឋាននគរបាលក្រុង ដើម្បីសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី៕

មតិយោបល់