ព័ត៌មានជាតិ

អាសូរណាស់! បើកបរម៉ូតូមិនប្រកាន់ស្តាំ ត្រូវរថយន្តបុក បណ្តាលឲ្យរងរបួសបាក់ជើង

កោះកុង: នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១២និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍១លើក រវាងម៉ូតូនិងរថយន្តតូច ធ្វើដំណើរបញ្ច្រាសទិសគ្នា ពីលិចទៅកើត លើផ្លូវជាតិ១៤៨៣ កែងផ្លូវបេតុងទៅវត្តស្រែអំបិល ស្ថិតក្នុងភូមិខ្លុង ឃុំស្រែអំបិល បណ្តាលឲ្យរងរបួសមនុស្សប្រុសម្នាក់បាក់ជើង ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ គេឃើញរថយន្តនិងម៉ូតូខាងលើ ធ្វើដំណើរបញ្រ្ចាសទិសគ្នា លុះបើកបរមកដល់ចំណុចកើតហេតុ ស្រាប់តែបុកគ្នា បណ្តាលឲ្យភាគីខាងម៉ូតូរងរបួសធ្ងន់បាក់ជើង ។ ត្រូវបានគេជួយសង្រ្គោះយកទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាល ។

មូលហេតុ៖ បណ្តាលមកពីភាគីខាងម៉ូតូបើកបរមិនប្រកាន់ស្តាំ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យ ដល់ទីតាំងខាងលើ ធ្វើការវាស់វែង យកវត្ថុតាង រថយន្តតូចនិងម៉ូតូ ទៅរក្សាទុកនៅអធិការរដ្ឋានស្រុកស្រែអំបិល ដើម្បីរង់ចាំការដោះស្រាយគ្នា តាមនីតិវិធីផ្លូវច្បាប់៕

មតិយោបល់