ព័ត៌មានជាតិ

គ្រូបង្រៀនម្នាក់ ត្រូវចោរលួចម៉ូតូទៅបាត់ មិនរំខានលោកមេប៉ុស្តិ៍សង្កាត់ឃ្មួញ ជនរងគ្រោះគ្មានសង្ឃឹមថា អាចរកឃើញ…

ភ្នំពេញ: ពលរដ្ឋបានប្រាប់ Post News ថា នៅវេលាម៉ោង ១១ ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅភូមិសែនសុខ៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណីជនសង្ស័យ​ ធ្វើសកម្មភាពលួចម៉ូតូ១គ្រឿង ដែលទុកនៅខាងក្រោមផ្ទះ បានសម្រេច។

ជនរងគ្រោះ មានមុខរបរ គ្រូបង្រៀន ចំណែកម៉ូតូដែលបាត់ម៉ាក Honda dream ពណ៌ខ្មៅ ស៊េរី០១៤ ពាក់ស្លាកលេខ កំពង់ចាម 1G-9963។

ក្រោយកើតហេតុ ម្ចាស់ម៉ូតូ បានទៅដាក់បណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីចាត់ការតាមច្បាប់។

ជនរងគ្រោះ បានសំណូមពរតាមរយ:សារព័ត៌មាន Post News ឲ្យសមត្ថកិច្ចជួយស្វែងរកម៉ូតូគាត់ឲ្យបានលឿនផង ម្ចាស់ម៉ូតូបានបង្ហើបប្រាប់ថា គ្មានសង្ឃឹមនឹងអាចរកឃើញវិញទេ រយ:ពេលជិតមួយអាទិត្យទៅហើយ ជាពិសេសប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ឃ្មួញ ជួយពង្រឹងក្នុងមូលដ្ឋានរបស់លោកផង កុំឲ្យមានចោរឆក់ចោរលួច ជាញឹកញយពេក ធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ ពីបញ្ហាខាងលើនេះ ៕

មតិយោបល់