ព័ត៌មានជាតិ

ហ៊ីយ៉ាន់ដាយ បើកបុកម៉ូតូ បណ្ដាលឲ្យស្លាប់ និងរបួសមនុស្ស ៣នាក់

បាត់ដំបង: កាលពីវេលាម៉ោង ១ និង២០នាទីរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចភូមិបឹងរាំងឃុំបឹងរាំង ស្រុកកម្រៀង ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូ បណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ស្រាល ២នាក់។

រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ស្លាកលេខគ្មាន បើកបរដោយឈ្មោះ សៀប សឿត ភេទ ប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិកំពង់ឆ្លង ឃុំវត្តតាមឹម ស្រុកសង្កែ ខេត្តបាត់ដំបង ។ ម៉ូតូទី១ម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាក លេខ1G7809 បាត់ដំបង
បើកបរដោយឈ្មោះ យឿន នី ភេទស្រី អាយុ៣៣ឆ្នាំ រស់នៅភូមិដូង ឃុំបឹងរាំង កម្រៀង ខេត្តបាត់ដំបង (ស្លាប់នៅកន្លែងកើតហេតុ) និងអ្នករួមដំណើរឈ្មោះ ហេង ជាភេទស្រី អាយុ ៤០ឆ្នាំរបួសធ្ងន់ និងម៉ូតូ២ម៉ាកហុងដាឌ្រីម ពាក់ស្លាកលេខ1L7194 បាត់ដំបង ម្ចាស់ចតមុខតូបចូលជ្រកភ្លៀង ឈ្មោះ ឆាន ពិសិដ្ឋ ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅខេត្តប៉ៃលិន (គ្មានរបួស)។
ចំណែកអ្នករងរបួសស្រាល កំពុងជ្រកភ្លៀងឈ្មោះ ចែ សុភាព ភេទស្រី អាយុ ៥៦ឆ្នាំ រស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកម្រៀង។

មូលហេតុ៖ ម៉ូតូខាងមុខបត់ឆ្វេង។

ក្រោយកើតហេតុ វត្ថុតាង បានប្រគល់ជូនជំនាញចរាចរណ៍ខេត្ត ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់