កណ្ដាលៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ត្រង់ចំការស្វាយរបស់ ឈ្មោះស៊ុន សុខណា ភូមិកោះតេជោ ឃុំគគីរធំ ស្រុកកៀន ស្វាយខេត្តកណ្ដាល កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង២១ និង៣៥នាទី។
ជនរងគ្រោះឈ្មោះ ស៊ុន សុខណា ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិ-ឃុំកើតហេតុ។ ជនសង្ស័យឈ្មោះ ទន់ វី ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្ថិតភូមិ-ឃុំកើតហេតុ (ឃាត់ខ្លួន)។
វត្ថុតាងដកហូត៖
-ទូកឈើ ១គ្រឿងប្រវែង ៧.៨០ម ទទឹង១ម (មានច្រវ៉ាចែវ១)។
-ផ្លែស្វាយចំនួន ២៤ផ្លែ
-ទូរស័ព្ទអិនចុចពិល ពណ៌ខ្មៅ ១គ្រឿង
-ពិលពាក់ក្បាលចំនួន ១
-សម្ភារៈប្រើប្រាស់សារធាតុញៀនមួយចំនួន។
ដំណើររឿង៖ នៅវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះបានទៅឃ្លាំមើល ចោរលួចបេះផ្លែស្វាយ ក៏ឃើញជនសង្ស័យ ជិះទូក ដោយមានពិល ពាក់នៅក្បាលសំដៅមកចំការរបស់ខ្លួន ព្រមទាំងធ្វើសកម្មភាពបេះផ្លែស្វាយ យកទៅដាក់លើទូក ខណៈនោះជនរងគ្រោះ បានស្ទុះទៅចាប់យកផ្លែស្វាយ ដាក់លើទូករបស់ខ្លួនរួចអុំមកផ្ទះ និងបានទៅរាយការណ៍ប្រាប់លោកមេភូមិ។
មកដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៧ និង១០នាទី សមត្ថកិច្ចគគីរធំ ក៏ចុះដល់កន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យរួមនិងវត្ថុតាងមកប៉ុស្តិ៍ ដើម្បីសួរនាំ ក្រោយមកជនសង្ស័យសារភាពថា ខ្លួនពិតជាបានធ្វើមែន និងធ្លាប់លួចបេះផ្លែស្វាយ ប្រជាពលរដ្ឋ ក្នុងភូមិកោះតេជោជាង ២០លើកមកហើយ ថែមទាំងធ្លាប់ប្រើប្រាស់ គ្រឿងញៀនទៀតផង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង បានបញ្ជូនមកអធិការដ្ឋាន ដើម្បីបន្តចាត់ការ តាមនីតិវិធី៕
មតិយោបល់