ព័ត៌មានជាតិ

បុគ្គលិកក្រុមហ៊ុនរ៉ូយ៉ាល់ហៀលរីស៊ត ជិះម៉ូតូបុកមន្ត្រីកងរាជអាវុហត្ថ បណ្ដាលឲ្យរងរបួស

ឧត្តរមានជ័យ: កាលពីវេលាម៉ោង ៦និង ៤៥នាទីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ លើកំណត់ផ្លូវជាតិលេខ ៦៨ ត្រង់ចំណុចផ្លូវបត់ចូលផ្ទះសំណាក់អាស៊ាន ស្ថិតនៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងម៉ូតូ បណ្តាលឲ្យស្លាប់មនុស្សម្នាក់។

ជនរងគ្រោះឈ្មោះ សារ៉េត សុខជា ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរកងរាជអាវុហត្ថ បម្រើការងារប្រចាំទិស អូរស្មាច់ បើកបរម៉ូតូម៉ាកស្កូបពីពណ៌ស ធ្វើដំណើរពីជើងទៅត្បូង បានបត់ឆ្លងផ្លូវទៅខាងឆ្វេង ក៏ត្រូវម៉ូតូម៉ាកហុងដា ពណ៌ខ្មៅ បើកបរដោយឈ្មោះ តូច ប៊ុនរ៉ាន់ ភេទប្រុស អាយុ ១៧ឆ្នាំមុខរបរ បុគ្គលិក ក្រុមហ៊ុនរ៉ូយ៉ាល់ហៀលរីស៊ត រស់នៅភូមិរួតចំបី សង្កាត់អូរស្មាច់ ធ្វើដំណើរពីទិសខាងត្បួងទៅជើង បណ្តាលឲ្យបុកគ្នារងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះបន្ទាន់ ។

ករណីខាងលើ សមត្ថកិច្ច បានចុះដល់កន្លែងកើតហេតុ និងយកវត្ថុតាងយកមករក្សានៅប៉ុស្តិ៍ ដោយឡែកសាកសព ត្រូវបានក្រុមគ្រួសារតម្កល់នៅវត្តគីរីមង្គលអូរស្មាច់៕

មតិយោបល់