ឧត្តរមានជ័យៈ កាលពីវេលាម៉ោង ៨ និង៤០នាទីយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៩ សមត្ថកិច្ច បានបង្ក្រាបករណីជួញដូរ នូវសារធាតុញៀនដោយខុសច្បាប់ នៅចំណុចផ្លូវលេខ០៤ ស្ថិត ភូមិដើមជ្រៃ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
ប្រតិបត្តិការនេះ បានធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់មានឈ្មោះ ចាន់ សារុំ ភេទស្រី អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសំរោងសែនជ័យ២ សង្កាត់កូនគ្រៀល ក្រុង សំរោង ខេត្តឧត្តរមានជ័យ និងដកហូតបានថ្នាំញៀនប្រភេទមេតំហ្វេតាមីន ICE ម៉ាទឹកកកចំនួន ២៣កញ្ចប់ ស្មើនិង ៨៥.០៩ ក្រាម។
បច្ចុប្បន្ន ជនសង្ស័យ រួមនិងវត្ថុតាងខាងលើ ត្រូវបាននាំមកកាន់អធិការដ្ឋាននគរបាលក្រុង ដើម្បីសាកសួរ និងក៏សាងសំណុំរឿងតាមនិតិវិធី៕



មតិយោបល់