ទីក្រុង Islamabad ៖ទីភ្នាក់ងារសារព័ត៌មានស៊ិនហួចុះផ្សាយនៅថ្ងៃទី ២៦ ខែ ធ្នូនេះបានឲ្យដឹងថាដោយយោងទៅតាមរបាយការណ៍ដែលបានចេញដោយទូរទស្សន៍ក្នុងស្រុកមួយរបស់ប៉ាគីស្ថានបាននិយាយថាមនុស្សយ៉ាងហោចណាស់ 4 នាក់បានស្លាប់នៅក្នុងហេតុការណ៍វាយប្រហារតាមអាកាសមួយពីសំណាក់អាមេរិកកាលពីយប់ថ្ងៃពុធម្សិលមិញនៅត្រង់ភាគខាងជើងនៃតំបន់ Waziristan របស់ប៉ាគីស្ថាន ។
សារព័ត៌មានក្នុងស្រុកមួយនេះបាននិយាយថាយន្តហោះដែលគ្មានមនុស្សបើករបស់អាមេរិកបានបើកការបាញ់មីស៊ីលពីរគ្រាប់ទៅលើផ្ទះមួយកន្លែងនៅក្នុងទីប្រជុំជនរបស់តំបន់ Waziristan ដែលខ្លួនបានសង្ស័យថាមានលាក់កម្លាំងទាហាន។បើទោះបីជាយ៉ាងណាក្តីគេមិនអាចកំណត់អត្តសញ្ញាណនៃជនដែលបានស្លាប់និងរងគ្រោះភ្លាមៗទេនៅក្រោយការបាញ់ប្រហារនោះ។
ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនេះជាលើកទី 26 ហើយដែលអាមេរិកបានប្រព្រឹត្តឡើងចាប់ពីដើមឆ្នាំមកហើយមនុស្សប្រមាណ 166 នាក់ដែលបានស្លាប់ហើយបើទោះបីជាភាគច្រើននៃក្រុមមនុស្សដែលបានស្លាប់ជាជនសង្ស័យថាជាទាហានដែលអាមេរិកចោទប្រកាន់ក៏ដោយតែជារឿយក៏បានបណ្តាលឲ្យប្រជាជនធម្មតាស្លាប់និងរបួសផងដែរ៕
មតិយោបល់