ព័ត៌មានជាតិ

ប្រទះឃើញស្រ្តីជនជាតិថៃម្នាក់ស្លាប់នៅក្នុងបន្ទប់ជួលសង្ស័យ…

ប៉ៃលិន: ប្រទះឃើញស្រ្តីជនជាតិថៃម្នាក់ដេកស្លាប់នៅក្នុងបន្ទប់ជួលកាលពីវេលាម៉ោង ៩និង០០នាទី ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងជំនាញកោសល្យវិច្ច័យបច្ចេកទេស វិទ្យាសាស្ត្រខេត្ត បានចុះមកធ្វើកោសល្យវិច្ច័យ សាកសព ជនរងគ្រោះ ដែលស្លាប់នៅក្នុងបន្ទប់ជួលមួយកន្លែងស្ថិតនៅក្នុងបន្ទប់លេខ ០០៧ ស្ថិតនៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីវេលាម៉ោង១២និង០១ នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០១៩ ។
សពជនរងគ្រោះមានឈ្មោះ Miss Kotchakorn Sae–tia ភេទស្រី អាយុ ៤៩ ឆ្នាំ ជនជាតិថៃ មានមុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ននៅភូមិផ្សារព្រំជើង ឃុំ ស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ក្រោយពីធ្វើកោសល្យវិច្ឆ័យរួច សន្និដ្ឋានថាសពនេះពិតជាស្លាប់ដោយសារធ្វើអត្តឃាតពិតប្រាកដមែន។
បច្ចុប្បន្ន សពត្រូវបានប្រគល់ទៅឲ្យទំនាក់ទំនងព្រំដែនកម្ពុជា ថៃ ដើម្បីយកទៅប្រគល់ឲ្យសាច់ញ្ញាតិយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕

 

មតិយោបល់