ភ្នំពេញៈ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០១និង២០នាទី រំលងអធ្រាត្រ មានករណីជនសង្ស័យចំនួន០៣នាក់ ជិះម៉ូតូមួយគ្រឿង ប្រដាប់ដោយឧបករណ៍ សម្រាប់ឆ្កឹះសោទ្វារផ្ទះពលរដ្ឋ ប៉ុនប៉ងលួចយកម៉ូតូ ត្រូវកម្លាំងល្បាតប្រទះឃើញឃាត់ខ្លួន នៅត្រង់ចំណុចបណ្តោយផ្លូវលំ ក្នុងភូមិចំរើនផល៣ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
១-ជនសង្ស័យឈ្មោះ រ៉ាត់ វីរៈ ហៅរ័ក្ស ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួលផ្លូវលំភូមិព្រែកទាល់ សង្កាត់ បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន) ។ ២-ជនសង្ស័យឈ្មោះ ទិត្យ រ៉ាម៉ន ហៅ ង៉ោល ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិព្រែកទាល់ សង្កាត់ បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន) ។ ៣-ជនសង្ស័យឈ្មោះ សុខ សង្ហា ហៅម៉ៅ ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំភូមិព្រែកទាល់ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន) ។
ដំណើររឿងហេតុ៖ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០២១ វេលាម៉ោង០១និង២០នាទី រំលងអធ្រាត្រកម្លាំងនគរបាលប៉ុស្តិ៍បឹងទំពន់ទី១ បានធ្វើការល្បាតពួនស្ទាក់នៅក្នុងមូលដ្ឋានខណ្ឌ ពេលមកដល់ចំណុចបណ្តោយផ្លូវលំ ភូមិចំរើនផល៣ សង្កាត់បឹងទំពន់ទី១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ (ចំណុចកើតហេតុ) ស្រាប់តែឃើញជនសង្ស័យចំនួន០៣នាក់ ឈ្មោះ រ៉ាត់ វីរៈ ហៅ រ័ក្ស ភេទប្រុស អាយុ ១៨ ឆ្នាំ, ឈ្មោះ ទិត្យ រ៉ាម៉ន ហៅ ង៉ោល ភេទប្រុស អាយុ១៨ ឆ្នាំ និងឈ្មោះ សុខ សង្ហា ហៅម៉ៅ ភេទប្រុស អាយុ១៨ ឆ្នាំ ជិះម៉ូតូ០១គ្រឿងម៉ាកវីវ៉ា ពណ៌ខ្មៅ គ្មានស្លាកលេខ (ម៉ូតូចាស់) ល្មើសបម្រាមគោចរ ឃើញដូចនោះសមត្ថកិច្ច បានចូលទៅឃាត់ម៉ូតូ ជនសង្ស័យទាំង០៣នាក់ ធ្វើការត្រួតពិនិត្យឆែកឆេររកឃើញ ឧបករណ៍សម្រាប់ឆ្កឹះសោទ្វារផ្ទះ និង សម្រាប់កាច់សោកម៉ូតូ មួយចំនួនរួមមាន៖
-ដែកចុងចំនួន០១ដើម ,សោទីបលេខ០៨ចំនួន០២ដើម, សោចិញ្ចៀនលេខ១០ ចំនួន០១ដើម, សរសៃដែកលួសចំនួន០៤កំណាត់ ,ទុលឡឺវីសចំនួន០១ដើម , ដង្កាប់ចំនួន០១,កូនកន្ត្រៃចំនួន០១, ពិលចំនួន០១, កូនសោរម៉ូតូចំនួន០១ ដាក់ក្នុងកាបូបស្ពាយ ពណ៌ខ្មៅចំនួន០១ នៅជាប់ខ្លួនជនសង្ស័យឈ្មោះ ទិត្យ រ៉ាម៉ន ហៅង៉ោល ភ្លាមនោះសមត្ថកិច្ចក៏បាននាំខ្លួនជនសង្ស័យទាំង០៣នាក់ ឈ្មោះ រ៉ាត់ វីរៈហៅ រ័ក្ស, ឈ្មោះ ទិត្យ រ៉ាម៉ន ហៅង៉ោល និងឈ្មោះ សុខ សង្ហា ហៅ ម៉ៅ យកមកសាកសួរនៅស្នាក់ការ នគរបាលប៉ុស្តិ៍បឹងទំពន់ទី១ ។
បន្ទាប់ពីសាកសួរជនសង្ស័យទាំង០៣នាក់ខាងលើ បានឆ្លើយសារភាពថា ពួកគេពិតជាបានដើររកឆ្កឹះសោទ្វារផ្ទះប្រជាពលរដ្ឋ ដើម្បីលួចយកម៉ូតូនៅក្នុងសង្កាត់ បឹងទំពន់ទី១ ខណ្ឌមានជ័យ ពិតប្រាកដមែន ។ នៅពេលឃាត់ខ្លួនជនសង្ស័យឈ្មោះ រ៉ាត់ វីរៈ ហៅរ័ក្ស ,ឈ្មោះ ទិត្យ រ៉ាម៉ន ហៅង៉ោល និងឈ្មោះ សុខ សង្ហា ហៅ ម៉ៅ សមត្ថកិច្ចបានចាប់យកវត្ថុតាងរួមមាន៖
-ម៉ូតូ០១គ្រឿងម៉ាកវីវ៉ា ពណ៌ខ្មៅ គ្មានស្លាកលេខ លេខតួ+ម៉ាស៊ីនរលប់មើលមិនឃើញ (ម៉ូតូចាស់), ដែកចុងចំនួន០១ដើម , សោទីបលេខ០៨ចំនួន០២ដើម, សោចិញ្ចៀនលេខ១០ចំនួន០១ដើម, សរសៃដែកលួសចំនួន០៤កំណាត់ ,ទុលឡឺវីសចំនួន០១ដើម , ដង្កាប់ចំនួន០១,កូនកន្ត្រៃចំនួន០១, ពិលចំនួន០១, កូនសោម៉ូតូចំនួន០១, កាបូបស្ពាយពណ៌ខ្មៅចំនួន០១ ។
បច្ចុប្បន្នជនសង្ស័យឈ្មោះ ទិត្យ រ៉ាម៉ន ហៅង៉ោល ,ឈ្មោះ រ៉ាត់ វីរៈហៅរ័ក្ស និងឈ្មោះ សុខ សង្ហា ហៅ ម៉ៅ ឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕
មតិយោបល់