ព័ត៌មានជាតិ

ជនជាតិរុស្ស៊ីម្នាក់ ស្លាប់នៅក្នុងបន្ទប់ផ្ទះសំណាក់ ប្លែកផាបភី

ព្រះសីហនុៈ ស្ត្រីជនជាតិរុស្ស៊ីម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងបន្ទប់ផ្ទះសំណាក់ ប្លែក ផាបភី បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកធ្វើការពិនិត្យ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទី ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅក្រុម២៦ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សាកសពជនរងគ្រោះមានឈ្មោះ TATIANA KOZHARINOVA ភេទស្រី កើតថ្ងៃទី២៦ ខែ៩ ឆ្នាំ១៩៦០ សញ្ជាតិរុស្ស៊ី ជាភ្ញៀវទេសចរ ស្នាក់នៅរយៈពេលវែង កាន់លិខិត ឆ្លងដែនលេខ 64N• 7922621 សុពលភាព ថ្ងៃទី២០ ខែ៤ ឆ្នាំ២០១៨ កាន់ទិដ្ឋាការលេខ EI 01035069 សុពលភាព ថ្ងៃទី១២ ខែ១១ ឆ្នាំ២០១៦ ផុតសុពលភាពរយៈពេល១៧ថ្ងៃ។

តាមការសម្តីរបស់ឈ្មោះ ELENA BAYDAKOVA ភេទស្រី ឆ្នាំកំណើត ២៩ ខែ១ ឆ្នាំ១៩៦៦ សញ្ជាតិរុស្ស៊ី មុខរបរថៅកែផ្ទះសំណាក់ខាងលើ និងជាមិត្តភក្តិ របស់ សាកសព បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានចូលមកស្នាក់នៅកន្លែងកើតហេតុខាងលើ តាំងពីឆ្នាំ២០១៣ មកម្ល៉េះនិងមានជំងឺមហារីកប្រចាំកាយ តាំងពីរស់នៅប្រទេសរុស្ស៊ីមកម្ល៉េះ រហូតមកដល់មួយខែជាងចុងក្រោយនេះជំងឺនោះរើឡើងធ្ងន់ធ្ងរក្រោកពីគ្រែលែងរួច លុះដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង៤និង១៥នាទីព្រឹកក៏បានឭសំឡេង ជនរងគ្រោះក្អក រហូតដល់ម៉ោង ៥និង១៥នាទី ក៏ស្ងាត់ទៅ ដល់ម៉ោង១០ព្រឹក ក៏បើកទ្វារបន្ទប់មើលទើបដឹងថា មិត្តភក្តិគាត់ស្លាប់បាត់ទៅហើយ ។

ក្រោយពីកើតហេតុ សមត្ថកិច្ចនគរបាលជំនាញផ្នែកកោសល្យវិច្ឆ័យ បានចុះមកធ្វើការពិនិត្យសាកសពដល់កន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះស្លាប់ដោយសារជំងឺមហារីកថ្លើមរ៉ាំរ៉ៃពិតប្រាកដមែន ។បច្ចុប្បន្នសាកសព ត្រូវបានសមត្ថកិច្ចរក្សាទុកនៅកន្លែងកើតហេតុ ដើម្បីរង់ចាំការសម្រេចពីក្រុមគ្រួសារ និងស្ថានទូត៕

ស្លាប់ស្លាប់ស្លាប់ស្លាប់

មតិយោបល់