ព័ត៌មានជាតិ

Update៖ ស្រ្តីមេម៉ាយម្នាក់អុចធូបសែនថ្ងៃសីល រវល់លាងកែវភ្លើងឆេះផ្ទះអស់មួយខ្នង នៅខណ្ឌកំបូល

ភ្នំពេញ: ស្ត្រីមេម៉ាយម្នាក់បានអុចធូបសែនថ្ងៃសីលនៅរៀនទេវតាលើផ្ទះ រួចចុះមកលាងកែវនៅខាងក្រោម ស្រាប់តែឆេះកំប៉ុងជើងធូបរាលដាល ឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់បងប្អនប្រជាពលរដ្ឋ ជួយអន្តាគមន៍តែមិនអាចគ្រប់គ្រងបាន ឆេះគ្មានសល់អស់ទាំងទ្រព្យសម្បត្តិប្លង់ដីនិងប្លង់ផ្ទះ។ ហេតុការណ៍ កើតឡើងកាលពីវេលាម៉ោង ១០ និង៥០នាទីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ នៅភូមិស្នួលខ្ពស់ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

ម្ចាស់ផ្ទះឈ្មោះ ហួត ចន្ធូ ភេទស្រី អាយុ ៥៨ឆ្នាំ មុខរបរកម្មសិករ ជាស្ត្រីមេម៉ាយ រស់នៅភូមិកើតហេតុខាងលើ ផ្ទះមានទំហំ ទទឹង៦ម៉ែត្របណ្តោយ៨ម៉ែត្រ ឈើលើថ្មក្រោម។

តាមការៀបរាប់ទាំងទឹកភ្នែករបស់ម្ចាស់ផ្ទះបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់ បានអុចធូបសែនដោយសារថ្ងៃនេះជាថ្ងៃសីល ហើយបានចុះមកខាងក្រោមផ្ទះ ដើម្បីលាងកែវ ខណ:ដែលលាងរួចរូបគាត់ក៏បានឡើងទៅលើផ្ទះវិញ ស្រាប់តែឃើញភ្លើងកំពុងឆេះភ្លាមនោះ រូបគាត់បានព្យាយាមពន្លត់ដោយមិនបានស្រែកហៅអ្នកជិតខាងនោះទេ។ ជនរងគ្រោះបានបន្តទៀតថា​ ដោយសារតែមិនអាចគ្រប់គ្រង បានភ្លើងឆេះកាត់តែខ្លាំងទៅឆោឡោស្រែហៅអ្នកភូមិមកជួយពន្លត់ និងរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យបាញ់ពន្លត់ តែជាអកុសលភ្លើងបានលេបត្របាក់ផ្ទះគ្មានសល់អស់ទាំងទ្រព្យសម្បត្តិមួយចំនួនធំ ប្លង់ដីនិងប្លង់ផ្ទះដែលគាត់ទើបនឹងយកពីធនាគារឆេះគ្មានសល់។ ក្នុងហេតុការណ៍នេះ ប្រើប្រាស់អស់ឡានទឹកចំនួន ៤គ្រឿង រថយន្តរបស់សាលាខណ្ឌកំបូលមួយគ្រឿង និងរបស់អង្គភាព៩១១ចំនួន ៣គ្រឿង

មូលហេតុ៖ ដោយសារម្ចាស់អុចធូបសែនថ្ងៃសីល ហើយធ្លាក់កម្ទេចមកឆេះតែម្តង មិនមានមនុស្សរងរបួសទេ៕

មតិយោបល់