កីឡាការិនី លំដាប់ទី ១របស់ពិភពលោកនាង Victoria Azarenkaនឹងត្រូវបានគេដាក់លេងនាំមុខក្នុងកម្មវិធី Brisbane International ក្នុងឆ្នាំ ២០១៣ ខាងមុខនេះ ។
ជើងខ្លាំងពិភពលោកផ្នែកវាយតិន្នីសស្រ្តីដែលត្រូវបានគេដាក់បញ្ចូលឲ្យលេងនោះ មាន Victoria Azarenka , Maria Sharapova, Serena Williams, Angelique Kerber, Sara Errani, Petra Kvitova, Australian Samantha Stosur និងកីឡាការិនី Caroline Wozniacki។
Victoria Azarenka គឺជាជើងខ្លាំងមួយរូបដែលធ្លាប់បានទទួលពានរង្វាន់ ៦ នៃព្រឹត្តិការណ៍ WTA ។កីឡាការិនីរូបនេះ បាននិយាយថា នាងកំពុងទន្ទឹងរងចាំ ការវិលត្រលប់មកវិញរបស់កម្មិវិធី Brisbane International ហើយសង្ឈឹមថានឹងអាចលើកពានមួយនេះដូចឆ្នាំ ២០០៩ ចឹង។នាងបានបន្តថា ខ្ញុំរីករាយណាស់ជាមួយនឹងទីក្រុងដ៏ស្រស់ស្អាត Brisbaneហើយវាជាលើកដំបូងហើយដែលខ្ញុំបានសម្ពោធពាន ដែលកម្មិវីធីមួយនេះចាប់ផ្តើមកាលពីឆ្នាំ ២០០៩ នោះ។លើសពីនេះនាងបានបន្ថែមទៀតថា”នាងមានមោទនភាពណាស់ ដែលក្នុងឆ្នាំនេះបានបញ្ចប់ដោយតំណែងលេខ ១ ហើយក៏រំភើបក្នុងការចាប់ផ្តើម នៃកម្មវិធី Brisbane International ក្នុងឆ្នាំ ២០១៣ ខាងមុខនេះ ”។
គួរបញ្ជាក់ផងដែរថា កម្មវិធី Brisbane International 2013 នេះដែរ នឹងត្រូវធ្វើឡើងនៅលើទីលាន Queensland Tennis Centre នាទីក្រុង Brisbane ក្នុងប្រទេសអូស្ត្រាលី ដោយចាប់ផ្តើមពី ថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០១២ និងបញ្ចប់នៅថ្ងៃទី ៦ ខែ មករា ឆ្នាំ ២០១៣៕
មតិយោបល់