កណ្ដាលៈ សមត្ថកិច្ច ជំនាញនគរបាលស្រុកកណ្តាលស្ទឹង បានស្វែងរកចាប់ខ្លួនបុរសម្នាក់ តាមដីកា នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោ១០ និង៣០នាទីព្រឹក នៅចំណុចភូមិកណ្តោក ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
បុរសខាងលើឈ្មោះ ឆេង ម៉េងលាង ភេទប្រុសអាយុ២៩ឆ្នាំ ជនជាតិខ្មែរ មានមុខរបរពុំពិតប្រាកដ ត្រូវបានឃាត់ខ្លួន ពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅភូមិជើងព្រៃទី៣ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹងខេត្តកណ្តាល ។
ការឃាត់ខ្លួនអនុវត្ថតាមដីកាលេខ៤៥៥ ចុះថ្ងៃទី០៤.០៩.២០១៨ ដោយលោក សាយ សម្ផស្សសេរី ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល។ ករណីនេះ សមត្ថកច្ច ជំនាញបន្តចាត់ការតាមនីតិវិធី៕
មតិយោបល់