ព័ត៌មានជាតិ

បុរសម្នាក់ ប្រើសារធាតុញៀនហួសកម្រិត វាយបំផ្លាញទ្រព្យក្នុងផ្ទះ ត្រូវម្ដាយប្ដឹងប៉ូលិសឲ្យចាប់ខ្លួន

ភ្នំពេញៈ កាលពីវេលាម៉ោង៩ និង០០នាទីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិ៣ សង្កាត់អូរប្ញស្សីទី៣ ខណ្ឌ៧មករា បុរសម្នាក់ ប្រើសារធាតុញៀនហួសកម្រិត បានវាយបំផ្លាញទ្រព្យសម្បត្តិ ត្រូវម្តាយបានប្ដឹងសមត្ថកិច្ច ឲ្យធ្វើការឃាត់ខ្លួន។

បុរសខាងលើ ឈ្មោះ ស៊ីន ណារិទ្ធ អាយុ ២៦ឆ្នាំ រស់នៅភូមិ-សង្កាត់ខាងលើ ត្រូវសមត្ថកិច្ច នាំខ្លួនយកទៅសាកសួរ និងធ្វើតេស្តទឹកនោម រកឃើញសារជាតិញៀន។

បច្ចុប្បន្ន សមត្ថកិច្ច បានបញ្ចូនខ្លួនទៅកាន់អធិការដ្ឋានខណ្ឌ៧មករា ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់