ព័ត៌មានជាតិ

អគ្គិភ័យឆេះឃ្លាំងស្តុកកម្ទេចក្រណាត់ ប្រមាណជាង១០តោន ខ្ទេចទាំងស្រុង នៅខេត្តតាកែវ

តាកែវ: នៅវេលាម៉ោងប្រមាណជាង ១ និង០០នាទីរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅភូមិស្រីគ្រងរាជ ឃុំក្រាំងលាវ ស្រុកបាទី មានករណីអគ្គិភ័យឆេះឃ្លាំងស្តុកកម្ទេចក្រណាត់ ប្រមាណជាង១០តោន។

មូលហេតុ៖ ផ្ទុះស្សេខ្សែភ្លើង។

ឃ្លាំងស្ទុកកម្ទេចក្រណាត់ កែឆ្នៃ ខាងលើមានទំហំ ២០x៤០ម៉ែត្រ ខូតខាតទាំងស្រុង ក្នុងនោះរួមមាន៖
-ម៉ាស៊ីនវាយកម្ទេក្រណាត់ ២គ្រឿង
-ម៉ាស៊ីនភ្លើង ២គ្រឿង ខ្នើយ ៣០០
-កម្ទេចក្រណាត់ជាង ១០តោន ឆេះខ្ទេចខូចខាតទាំងស្រុង។

ករណីនេះ សមត្ថកិច្ច បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ដើម្បីជួយបាញ់ពន្លត់ និងទប់ស្កាត់ កុំឲ្យឆេះរីករាលដាលដល់ផ្ទះអ្នកជិតខាងបានទាំងស្រុង នៅវេលាម៉ោងជាង ២រសៀលនេះ៕

មតិយោបល់