កណ្តាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃច័ន្ទ ១១រោច ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១២ និង៤០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រវាង ម៉ូតូ និងរថយន្ត បណ្ដាលឲ្យរងរបួសបាក់ភ្លៅខាងស្ដាំ ស្រី០២នាក់ និងរបួសស្រាលប្រុសម្នាក់ ត្រង់ចំណុចភ្លើងស្តុបផ្លូវ១១០ កែងផ្លូវជាតិលេខ២១ ស្ថិតនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
នៅមុនពេលកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាក SUZUKI NEX ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1GQ-1598 (មិនពាក់មួកសុវត្ថិភាព និង មានកញ្ចក់មើលក្រោយ) អ្នកបើកម៉ូតូឈ្មោះ ចេង រតនា ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិក្រពើហាកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ (រងរបួសស្រាល) និងអ្នករួមដំណើរពីក្រោយចំនួន០២នាក់ ៖
ទី១-ឈ្មោះ មិញ ស្រីសៀន ភេទស្រី អាយុ១៣ឆ្នាំ មានទីលំនៅភូមិព្រែកឡុង សង្កាត់តាក្ដុល ក្រុងតាខ្មៅ (រងរបួសបាក់ភ្លៅខាងស្ដាំ)
ទី២-ឈ្មោះ ឡាយ ប៉ី ភេទស្រី អាយុ១៤ឆ្នាំ មានទីលំនៅភូមិព្រែកឡុង សង្កាត់តាក្ដុល ក្រុងតាខ្មៅ (រងរបួសបាក់ភ្លៅខាងស្ដាំ) អ្នកទាំងបីត្រូវបានរថយន្ត ស៊ីរ៉ែន របស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យជ័យជំនះ ម៉ូតូបើកក្នុងទិសដៅពីលិច ទៅកើត មិនឈប់ភ្លើងស្តុប ពណ៌ក្រហម ក៏បានបុកជាមួយរថយន្តម៉ាក JEEP ROBICION ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BH-1313 អ្នកបើករថយន្តឈ្មោះ មាស ពួយហ្គិច ភេទស្រី អាយុ២០ឆ្នាំ មានទីលំនៅភូមិលេខ២ សង្កាត់បឹងកេងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ រថយន្តបើកបរក្នុងទិសដៅពី ត្បូង ទៅជើង ។
បច្ចុប្បន្នមធ្យោបាយ ដែលពាក់ព័ន្ធបានយកមករក្សាទុក បណ្ដោះអាសន្ន នៅអធិការដ្ឋាន ដើម្បីចាត់ការតាមនីតិវិធី៕
មតិយោបល់