ភ្នំពេញៈ សមត្ថកិច្ចប៉ុស្តិ៍ឬស្សីកែវ បង្ក្រាបជាក់ស្តែងឃាត់ខ្លួនជនសង្ស័យម្នាក់ ប៉ុនប៉ងលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ កាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី១០ មិនា ឆ្នាំ២០១៩
នៅចំណុចមុខផ្ទះលេខ៨៧៤ ផ្លូវបេតុង ក្រុមទី០៤ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ភោក ភក្តី ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ មុខរបរមិនពិតប្រាកដ (ប្រើប្រាស់ថ្នាំញៀន)។ ជនរងគ្រោះឈ្មោះ ឈុន បញ្ញា ភេទស្រី អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះលេខ៨៧៤ ផ្លូវបេតុង ក្រុមទី០៤ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ មុខរបរ បុគ្គលិកក្រុមហ៊ុន។
សម្ភារដកហូត៖ ដែកគាស់ ០១ដើម កូនកាំបិតបត់ ០១ដើម កាបូបស្ពាយ ០១។
សមត្ថកិច្ចឲ្យដឹងថា នៅថ្ងៃខែឆ្នាំខាងលើគេឃើញ ជនសង្ស័យ បានដើរដល់កន្លែងកើតហេតុនៅមុខផ្ទះជនរងគ្រោះ បានធ្វើសកម្មភាពលួច តែត្រូវអ្នកជិតខាង ដើរហាត់ប្រាណឃើញ ក៏ស្រែកថាចោរៗ និងបានប្រតាយប្រតប់គ្នា ជនសង្ស័យក៏បានរត់គេច ស្របពេលនោះ សមត្ថកិច្ចកំពុងល្បាត ក៏ជួយអន្តរាគមន៍ធ្វើការឃាត់ខ្លួនជនសង្ស័យបានតែម្តង។
ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបានបញ្ជូនទៅផ្នែកជំនាញនៃអធិការដ្ឋាន ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

មតិយោបល់