ព័ត៌មានជាតិ

អាជីវករអ្នកលក់កាសែតម្នាក់ នៅរាជធានីភ្នំពេញ ឈ្នះរង្វាន់ ១០០លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

ភ្នំពេញ: ស្ត្រីវ័យក្មេងម្នាក់មានមុខរបរជាអ្នកលក់កាសែត និងសម្ភារ:សិក្សានៅខាងក្រោយរបងវិទ្យាល័យ ព្រះយុគន្ធរ រាជធានីភ្នំពេញ មានសំណាង បានឈ្នះរង្វាន់ធំពីភេសជ្ជ:ប៉ូវកម្លាំង ខារ៉ាបាវ នូវទឹកប្រាក់សុទ្ធចំនួន១០០លានរៀល។

ថ្លែងប្រាប់ក្រុមការងារដែលចុះប្រគល់រង្វាន់ដល់ទីកន្លែង ប្រកបអាជីវកម្មតែម្ដង អ្នកស្រី នី មករា អាយុ ៣៦ ឆ្នាំ បច្ចុប្បន្នស្នាក់នៅផ្ទះជួលជាន់ខាងលើ ក្នុងសង្កាត់អូរឫស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

អ្នកស្រីបានបន្តឱ្យដឹងថែមទៀតថា សព្វថ្ងៃនេះ បើនិយាយពីកម្រិតជីវភាពគឺជួបការលំបាកច្រើន ព្រោះអាចរកចំណូលបានត្រឹមប្រមាណ២-៣ម៉ឺនរៀលក្នុងមួយថ្ងៃ ខណ:ដែលប្ដីមានមុខរបរជាអ្នករត់ម៉ូតូកងបី ហើយត្រូវចំណាយទៅលើបន្ទុកគ្រួសារ និងថ្លៃជួលផ្ទះស្នាក់នៅជាន់ទី២ ដែលស្ថិតនៅភូមិសាស្ត្រដូចបានជម្រាបជូនខាងលើនេះ។ អ្នកស្រីបានបន្តឱ្យដឹងទៀតថា ស្ទើរតែរាល់សប្ដាហ៍ អ្នកស្រីតែងមើលគេឡើង ទទួលរង្វាន់ប្រាក់លានពីខារ៉ាបាវ ហើយនឹកស្រមៃថា ថ្ងៃណាមួយនឹងមានសំណាងដូចគេ ហើយព្យាយាមទទួលទានស្ទើរតែរាល់ថ្ងៃ។ ដោយឡែកកាលពីចុងសប្ដាហ៍កន្លងទៅនេះ បន្ទាប់ពីរៀបចំតូបលក់ រួចរាល់ហើយអស់កម្លាំង ក៏ទិញភេសជ្ជ: ខារ៉ាបាវ ពីអ្នកលក់ដែលស្ថិតនៅក្បែរគ្នាមួយកំប៉ុង ដើម្បីទទួលទាន លុះនៅពេលគាស់ ក៏ឃើញមានរង្វាន់១០០លានរៀលតែម្ដង។ ភ្លាមនោះអ្នកស្រីមានអារម្មណ៍ថា រំភើបជាខ្លាំង ហើយស្រែកប្រាប់មនុស្ស នៅក្បែរខ្លួនឱ្យជួយពិនិត្យមើល និងទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតែម្ដង។

អ្នកស្រីបានបញ្ជាក់ប្រាប់ទៀតថា ក្រោយពេលទទួលបានប្រាក់រង្វាន់ ១០០លានរៀលនេះ អ្នកស្រីនឹងយកមួយចំនួន ទៅទិញផ្ទះជាន់លើសម្រាប់ស្នាក់នៅ និងទុកមួយចំណែកទិញសម្ភារ:សិក្សាបន្ថែមសម្រាប់លក់ ដើម្បីធ្វើឱ្យជីវភាពគ្រួសារ បានធូរស្រាល។

សូមបញ្ជាក់ផងដែរថា ជាការថ្លែងអំណរគុណចំពោះអតិថិជន ក្រុមហ៊ុន ភេសជ្ជ:ប៉ូវកម្លាំង ខារ៉ាបាវ បានបង្កើនរង្វាន់យ៉ាងសន្ធឹកសន្ធាប់ នូវចំនួនទឹកប្រាក់សុទ្ធ ១០០លានរៀល កើនឡើងដល់ ១០០ រង្វាន់ , បន្ថែមទឹកប្រាក់ចំនួន ១០ លានរៀល ចំនួន១០០ រង្វាន់, ម៉ូតូ HONDA Dream កើនឡើងដល់ ១០០ រង្វាន់ , ទូរស័ព្ទដៃ iPhone កើនឡើងដល់ ១០០ រង្វាន់ រួមជាមួយការផ្តល់ជូនរង្វាន់ ១កំប៉ុង រាប់លានកំប៉ុង ដោយគ្មានការកំណត់នោះទេ ។ សូមចំណាំ ៖ សម្រាប់រង្វាន់ពិតប្រាកដ គឺមានតែនៅសម្បកកំប៉ុង ដែលមានអក្សរខ្មែរជាសញ្ញាសម្គាល់តែប៉ុណ្ណោះ ។…. ខារ៉ាបាវ អ្នកតស៊ូដ៏អស្ចារ្យ…….

មតិយោបល់