ព័ត៌មានជាតិ

Update៖ អាគារ៤២ជាន់ ធ្វេសប្រហែសបណ្ដាលឲ្យធ្លាក់ដែក ត្រូវរថយន្តស៊េរីទំនើបមួយគ្រឿង រងការខូចខាត

ភ្នំពេញ: នៅវេលាម៉ោង ១រសៀល ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ម្ដុំស្ដុបពេទ្យចិន មានករណីខ្យល់កន្ត្រាក់ បណ្ដាលឲ្យធ្លាក់ដែកពីលើអាគារ ៤២ជាន់ កំពុងសាងសង់ ត្រូវរថយន្តស៊េរីទំនើបម៉ាកលុចស៊ីស RX450 ស្លាកលេខភ្នំពេញ 2AD-4994 បណ្ដាលឲ្យរងការខូចខាត។ ប៉ុន្តែមិនមានមនុស្សរងរបួសទេ ក្រោយពីកើតហេតុសមត្ថកិច្ចបានចុះ ទៅដល់ទីតាំងខាងលើធ្វើការសម្របសម្រួលភាគីទាំងសង្ខាង ម្ចាស់ក្រុមហ៊ុនព្រមចេញសំណងទៅឲ្យរថយន្ត ដើម្បីបញ្ចប់រឿង។

សូមបញ្ជាក់៖ សាលារាជធានីភ្នំពេញ គួរមានវិធានការទៅលើ អាគារផ្សេងៗទៀត កុំឲ្យមានការធ្វេសប្រហែស ដូចករណីខាងលើ នេះគ្រាន់តែរងការខូចខាត ចុះប្រសិនបើមានការប៉ះពាល់ដល់អាយុជីវិតពលរដ្ឋ តើទៅជាយ៉ាងណា? កុំបណ្ដែតបណ្ដោយឲ្យមានបញ្ហានិងទៀត វាជារឿងដដែលៗ កុំចាំដល់ពេលពលរដ្ឋមានការរិះគន់ ទើបមានការដោះស្រាយ សង្ឃឹមថា អាជ្ញាធរនឹងចាត់ការមិនឲ្យមានរឿងនិងជាបន្តទៀត៕

មតិយោបល់