សៀមរាបៈ យោងតាមផេកអធិការដ្ឋាននគរបាលក្រុងសៀមរាបបានឲ្យដឹងថា ប្រសិនបើអ្នកមិនបានចូលរួមក្នុងអំពើវាយដុំដោយហ្វូងមហាជនទេ! ប៉ុន្តែអ្នកថតហើយបង្ហោះរូបភាព ឬវីដេអូលើប្រព័ន្ធផ្សព្វផ្សាយសង្គម អ្នកក៏បានចូលរួមចំណែកផងដែរ ក្នុងការបង្កើតឲ្យមានបញ្ហា ដោយជម្រុញឲ្យមានអំពើហិង្សាតាមដងផ្លូវ ថាជាមធ្យោបាយមួយសម្រាប់ដោះស្រាយបទល្មើសឬបញ្ហាតូចតាច។
អំពើហិង្សាដោយមហាជនជាអំពើល្មើសច្បាប់!
បើសិនជាអ្នកជួបប្រទះអំពើហិង្សាដោយមហាជន សូមទូរស័ព្ទរាយការណ៍ទៅមន្ត្រីនគរបាលជាតិ តាមរយះលេខទូរសព្ទ ១១៧ នេះ៕
មតិយោបល់