ភ្នំពេញៈ នៅថ្ងៃទី ៣១ កក្កដា ២០១៩ ម៉ោង១៣និង៣៥នាទី នៅចំនុចមុចផ្ទះលេខ ១៥២ ផ្លូវ សហព័ន្ធរុស្សី (១១០)ភូមិ៨ក្រុម៣០ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានករណីខ្យល់បោកបក់កន្ត្រាក់ បណ្តាលឲ្យរលំដើមឈើ ១ដើម សង្កត់លើរថយន្ត០១គ្រឿង។ ប៉ុន្តែមិនមានមនុស្សរងរបួសទេ។ ពលរដ្ឋនៅកន្លែងកើតហេតុ មានចម្ងល់ថា ដើមឈើជារបស់សាលារាជធានីភ្នំពេញជាអ្នកដាំ ចុះបើដើមឈើរលំដួលសង្កត់ទៅលើរថយន្ត ឫរបស់ផ្សេងៗ តើសាលារាជធានីភ្នំពេញ នឹងមានការផ្ដល់សំណងជួសជុលដែរឫទេ?
សូមបញ្ជាក់៖ បើករណីនេះ ជាគ្រោះធម្មជាតិ ។
មតិខ្លះបាននិយាយថា រថយន្តបុករបាំងទ្រូងផ្លូវ ចុះមានការផាកពិន័យទៅឲ្យសាលារាជធានីភ្នំពេញ៕
មតិយោបល់