ព័ត៌មានជាតិ

អាងទឹកចំនួន៥ លើសបរិមាណទឹកខ្ពស់ ដែលត្រូវរក្សាទុក នៅខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យ: យោងតាមផេក ក្រសួងធនធានទឹកនិងឧតុនិយម បានឲ្យដឹងថា ដោយមានភ្លៀងធ្លាក់បន្តបន្ទាប់រយ:ពេល៣ថ្ងៃចាប់តាំងពីថៃ្ងទី២៩ ខែមិថុនា ដល់ថៃ្ងទី១ ខែកក្កដា ឆ្នាំ២០២០ នៅតំបន់ផ្ទៃរងទឹកភ្លៀងអាងទឹក០៥ ស្ថិតនៅឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ កម្រិតកម្ពស់ ៨៥,៤ មម បណ្ដាលឲ្យបរិមាណទឹកក្នុងអាងហក់ឡើងលើសកម្ពស់ដែលត្រូវរក្សាទុក០,១២ម៉ែត្រ ហើយហូរកាត់បង្ហៀរចូលមកអាងទឹកតាម៉ុក ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ៕

មតិយោបល់