ព័ត៌មានជាតិ

យកដុំថ្មគប់ និងយកខ្សែក្រវ៉ាត់វាយយកម៉ូតូមិនបានសម្រេច ចំនួន ០៣ករណី

ភ្នំពេញ: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា កាលពីថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០១៩ កម្លាំងជំនាញរបស់ការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ពាក់ព័ន្ធការប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រើអំពើហិង្សា (យកដុំថ្មគប់និងយកខ្សែក្រវ៉ាត់វាយយកម៉ូតូមិនបានសម្រេច) ចំនួន ០៣ករណី

ករណីទី១៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រើអំពើហិង្សា (យកដុំថ្មគប់ចំក្បាលជនរងគ្រោះបណ្តាលឲ្យរងរបួស យកម៉ូតូមិនបានសម្រេច) ប្រព្រឹត្តនៅចំណុចមុខសាលារៀនចាក់អង្រែក្រោម ផ្លូវជាតិលេខ២ ក្រុម១៤ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ០២ ខែ មិថុនា ឆ្នាំ ២០១៩ វេលាម៉ោង២និង០០នាទីទៀបភ្លឺ ។

ជនរងគ្រោះឈ្មោះ វ៉ន ពិសិដ្ឋ ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះលេខ៧៩អា ផ្លូវលំ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ ជាងជួសជុលទូរសព្ទ័ រងរបួសបែកក្បាល ពីក្រោយធ្ងន់ធ្ងរ ។

ករណីទី២ ៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រើអំពើហិង្សា (យកដុំថ្មគប់ និងយកខ្សែក្រវ៉ាត់វាយយកម៉ូតូចំនួន ០២ គ្រឿង មិនបានសម្រេច) ប្រព្រឹត្តនៅចំណុចមុខគ្លីនិចចាក់អង្រែ ក្រោម ផ្ទះលេខ៥៦ ផ្លូវជាតិលេខ២ ក្រុម១២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ២០១៩ វេលាម៉ោង០៥និង១០នាទីព្រឹក ។

ជនរងគ្រោះឈ្មោះ ចៅ សុផាន់ណា ភេទ ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅ ភូមិទួលត្នោត ឃុំគរគី ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរ សន្តិសុខ ឈ្មោះ ជូ វណ្ណឌី ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅបុរីពីភពថ្មី ផ្លូវជាតិលេខ២ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ សន្តិសុខ ចុះថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ២០១៩ ។

ករណីទី៣ ៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រើអំពើហិង្សា (យកដុំថ្មគប់យកម៉ូតូមិនបានសម្រេច) ប្រព្រឹត្តនៅចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែក្រោម ផ្លូវជាតិលេខ២ ក្រុម២១ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០១៩ វេលាម៉ោង ១និង៤០នាទី ។

ជនរងគ្រោះឈ្មោះ ប៊ែល គឹមហោ ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះលេខ ២៥ ផ្លូវលំ ក្រុម២១ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ សិស្ស ។

ចំនែកជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ ទូច ប្រុស ភេទ ប្រុស អាយុ ២២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ខោអាវ ស្នាក់នៅផ្ទះលេខ៤៦២ ផ្លូវលេខ ៣៦៩ សង្កាត់ព្រែកថ្មី ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ ឃាត់ខ្លួនថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០១៩ វេលាម៉ោង៩និង៣០នាទី នៅចំណុចមុខសាលមហោស្របកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

ឈ្មោះ ចាន់ ពិសាក់ ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងធ្វើតុទូ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវបេតុង ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ឃាត់ខ្លួនថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០១៩ វេលាម៉ោង២១និង៣០នាទី នៅចំណុចមុខសាល មហោស្របកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

ឈ្មោះ ថា សុខហេង ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងដែក ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ឃាត់ខ្លួនថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០១៩ វេលាម៉ោង២១និង៣០នាទី នៅចំណុចមុខសាលមហោស្របកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

ឈ្មោះ យាង ផាណេត ហៅ ចយ ភេទប្រុស អាយុប្រហែល ២២ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៧១១អា ផ្លូវលេខ១១២ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ឃាត់ខ្លួនថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០១៩ វេលាម៉ោង២០និង០០នាទី នៅចំណុចមជ្ឈមណ្ឌលព្យាបាលអប់រំដោយសារធាតុញៀនគ្រប់ប្រភេទ នៃសមាគមសង្គ្រោះជនរងគ្រោះដោយគ្រឿងញៀនកម្ពុជា មានទីតាំងស្ថិតនៅឃុំទ្រា ស្រុកស្អាង ខេត្តកណ្តាល ។

វត្ថុតាងចាប់យកមាន ដុំថ្មការ៉ូឡា ចំនួន ០៣ដុំ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕

 

មតិយោបល់