ព័ត៌មានជាតិ

ករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៧ (GS7-F9) មូលហេតុដោយសារ…

ព័ត៌មានបន្ថែម៖ យោងតាមផេកអគ្គិសនីកម្ពុជា បានឲ្យដឹងថា មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៧ (GS7-F9) មូលហេតុដោយសារមានការដ្ឋានសាងសង់ផ្ទះ ធ្វើរន្ទាប៉ះលីងខ្សែបណ្ដាញតង់ស្យុងមធ្យម(MV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)ផ្លូវជាតិលេខ១ សង្កាត់និរោធ សង្កាត់វាលស្បូវ សង្កាត់ក្បាលកោះ (២)ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (៣)ភូមិព្រែករាំងទី១ និងទី២ សង្កាត់កំពង់សំណាញ់ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ (៤)ភូមិទួលក្របៅ ឃុំគគី ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ក្រុមការងារបច្ចេកទេសកំពុងធ្វើការរុះរើរន្ទា ដើម្បីភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តប្រើប្រាស់ឡើងវិញនៅវេលាម៉ោង១០និង០០នាទីយប់។
អគ្គិសនីកម្ពុជាសូមអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ។
អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី មេត្តាជ្រាបជាព័ត៌មាន៕

 

មតិយោបល់