ភ្នំពេញៈ រអ៊ូរទាំចង់ទៅលេងសមុទ្រ នារីបម្រើការក្នុងបារមួយកន្លែង បានសុំច្បាប់ម្ចាស់ហាងចំនួន៣ថ្ងៃ ទៅលេងខេត្តកំពត តែម្នាក់ឯង ដោយប្រាប់ថា បុរសបារាំងម្នាក់ ទើបស្គាល់គ្នាតាមហ្វេសប៊ុកណាត់ជួបគ្នា តែ១១ថ្ងៃហើយ បាត់ដំណឹងឈឹង មិនទាន់ត្រលប់មកវិញ និងមិនឃើញទាក់ទងទៅអ្នកផ្ទះ ឬអ្នកនៅកន្លែងធ្វើការបានដឹងទេ ដោយមានការព្រួយបារម្មណ៍ពីសុវត្ថិភាពរបស់នាង ពេក អ្នកគ្រប់គ្រងហាង និងអ្នកធ្វើការជាមួយនាង បានទាក់ទងតាមទូរស័ព្ទ និងតាមហ្វេសប៊ុក របស់នាងដែរ តែមិនលើកទូរស័ព្ទ និងពុំមានការឆ្លើយតបមកវិញឡើយ។
ស្ត្រីដែលជាបុគ្គលិកហាងស្រាបារាំង ដែលបាត់ដំណឹងទាក់ទងមិនបាននោះ មានឈ្មោះ ស្រី ណង អាយុ ៣៥ឆ្នាំ ធ្វើការនិងស្នាក់នៅ ហាងស្រាបារាំង “VVIP Bar & Food” នៅផ្លូវ១៣៦ ស្ថិតក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ មានកូនពីរនាក់ កូនប្រុសបង ឈ្មោះ ធីម អាយុ ១០ឆ្នាំ និងកូនស្រីពៅ ឈ្មោះ ទី អាយុ៤ឆ្នាំ ស្នាក់នៅម្ចាស់ហាង ខណៈពេលនេះកូនៗទាំងពីរនាក់នោះ ឈឺហើយ ។
បើតាមសម្ដីបងស្រី អ្នកគ្រប់គ្រងហាងស្រាបាំរាំង VVIP បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ស្រីណង បានរអ៊ូរទាំថា ចង់ទៅលេងសមុទ្រ និងតែងមានទឹកមុខ ស្រងូតស្រងាត់ មិនដឹងមានរឿងអ្វីទេ ហើយមុនថ្ងៃចេញពីហាងទៅ ស្រីណង បានមកសុំច្បាប់សម្រាកពីការងារ ២-៣ថ្ងៃប៉ុណ្ណោះ ដើម្បីទៅដើរលេងនៅខេត្តកំពត ដោយប្រាប់ថា បុរសបារាំងម្នាក់ ទើបស្គាល់គ្នា តាមហ្វេសប៊ុកហើយណាត់ជួបគ្នា។
លុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ ស្រីណង បានរៀបចំសម្លៀកបំពាក់ ឡើងជិះរថយន្តក្រុង សូរិយា ធ្វើដំណើរទៅខេត្តកំពត បាត់ទៅ។
តែគិតមកត្រឹមព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩នេះ គឺ១១ថ្ងៃហើយ មិនទាន់ឃើញនាងត្រលប់មកធ្វើការវិញទេ ហើយក៏មិនឃើញទាក់ទងទៅអ្នកផ្ទះ ឬទាក់ទងមកអ្នកនៅកន្លែងធ្វើការបានដឹងដែរ ហើយម្ចាស់ហាង និងអ្នកធ្វើការជាមួយនាង ក៏បានទាក់ទងតាមទូរស័ព្ទ និងតាមហ្វេសប៊ុក របស់នាង ដើម្បីសួរនាំអោយដឹងថា នៅឯណា ឬមានបញ្ហាអ្វី បានជាមិនលើកទូរស័ព្ទ និងពុំមានការឆ្លើយតបមកវិញដូច្នេះ។
ដោយមានការព្រួយបារម្មណ៍ពីសុវត្ថិភាពរបស់ ស្រីណង ហើយស្របពេលដែលកូនៗ នឹករឭក ខ្លាំងពេក មិនសូវញាំបាយទឹកទេ ឥលូវឈឺទៀត ធ្វើឲ្យបងស្រីអ្នកគ្រប់គ្រងហាង ទទួល រ៉ាប់រងបន្ទុក លើនេះ ដូច្នេះហើយគាត់ សូមប្រកាសរក ស្ត្រីជាម្ដាយ ដែលសុំច្បាប់ទៅលេង ខេត្តកំពត ហើយបាត់ដំណឹង មិនដឹងទៅដល់ណាឡើយ ។
បើសិនជាបងប្អូនណាប្រទះឃើញ ឬគាត់ជួបនៅកន្លែងណា ជួយប្រាប់សមត្ថកិច្ច ឬសមីខ្លួនគាត់ផង ព្រោះពេលនេះកូនៗគាត់ នឹករឭកណាស់ មិនព្រមហូបអាហារទេ ដូច្នេះ ហើយសូមជួយ Share ចែករំលែកផង ហើយបើសិនជាបានឃើញ សូមទំនាក់ទំនងមកលេខ 088 575 3753 សូមជួយ Share ផង៕
មតិយោបល់