សៀមរាប៖ ភ្ញៀវទេសចរណ៍បរទេសជាច្រើនដែលបានមកកាន់ខេត្តសៀមរាប និងបានទស្សនាចម្លាក់ ក្បាច់ អប្សរា នានា នៅលើជញ្ជាំងនៃប្រាសាទនានាក្នុងតំបន់រមនីដ្ឋានអង្គរវត្ត តែងតែកោតសសើរទៅលើស្នាដៃដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរ និងផ្ដល់តម្លៃខ្ពស់ទៅលើប្រាសាទអង្គរ ហើយពួកគេក៏មិនភ្លេចផងដែរ អង្គុយចាំមើលថ្ងៃរះចំកំពូលនៃប្រាសាទអង្គរកំពូល៥។
មិនត្រឹមតែប៉ុណ្ណោះ ភ្ញៀវទេសចរណ៍បរទេសមិនភ្លេចឡើយក្នុងការចូលទស្សនាភូមិវប្បធម៌ខ្មែរ ដែលជាទីកន្លែងមកបង្ហាញពីវប្បធម៌ សិល្បៈ ប្រពៃណីខ្មែរដែលមានតាំងពីបុរាណ ដើម្បីបង្ហាញឲ្យច្បាស់ទៅកាន់ពិភពលោក ថាខ្មែរជាប្រទេសមួយដែលមានវប្បធម៌ អរិយធម៌តាំងពីបុរាណ និងរសរវើក ស្រស់ស្អាតផូរផង់។
ពិសេសជាងនេះទៅទៀត ភ្ញៀវទេសចរណ៍ទាំងអស់បានដើមលេងកម្សាន្តនៅតាមតំបន់កម្សាន្តនាពេលរាត្រី ដូចជាផ្សាររាត្រីជាងដើម ដែលបានកាត់បន្ថយអារម្មណ៍តានតឹង និងបង្កើននូវអារម្មណ៍សប្បាយរីករាយដល់ភ្ញៀវទេស។
ចំណុចទាំងនេះហើយ បានធ្វើឲ្យខេត្តសៀមរាប ក្លាយជាតំបន់គោលដៅទេសចណ៍សំខាន់លំដាប់ទី២ នៅក្នុងពិភពលោក (Travelers’ Choice #2 Destination) និងទី១នៅអាស៊ី ដែលភ្ញៀវទេសចរណ៍បរទេសទាំងអស់ចង់មកទស្សនា និងដើរលេងកម្សាន្ត ដែលការវាយតម្លៃនេះត្រូវបានធ្វើឡើងដោយគេហទំព័រ TripAdvisor ដែលជាគេហទំព័រនិយាយពីតំបន់ទេសចរណ៍ធំជាងគេបំផុតនៅក្នុងពិភពលោក ដោយការវាយតម្លៃនេះទៀតសោក ត្រូវបានធ្វើឡើងដោយភ្ញៀវទេសចរណ៍បរទេសទាំងអស់ ដែលបានមកទស្សនាខេត្តសៀមរាប ហើយបានបង្ហាញពីចំណុចល្អៗរបស់ខេត្តសៀមរាប នៅលើគេហទំព័រ TripAdvisor៕
មតិយោបល់