ព័ត៌មានជាតិ

ជនបរទេសម្នាក់ លោតពីលើសណ្ឋាគារ «ហ្គោបូ» ស្លាប់ នៅក្រុងព្រះសីហនុ

ព្រះសីហនុ: កាលពីវេលាម៉ោង ០២ និង០៣នាទីរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ មានករណីជនជាតិអូស្រ្តាលីម្នាក់ លោតពីលើសណ្ឋាគារ «ហ្គោបូ» ស្លាប់ ក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។

ជនរងគ្រោះឈ្មោះ DIXON NICHOLAS GREGORY ភេទប្រុស អាយុ ២៦ឆ្នាំ កាន់លិខិតឆ្លងដែនលេខ PA8544457 ហួសសុពលភាពថ្ងៃទី 19-01-2023 មានទិដ្ឋការលេខ EI01547404 ហួសសុពលភាពថ្ងៃទី 12-07-2019 ។

មូលហេតុ៖ ជនរងគ្រោះ មានជំងឺសរសៃប្រសាទ។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ ដើម្បីត្រួតពិនិត្យ និងធ្វើការទំនាក់ទំនង ទៅក្រុមគ្រួសារសព៕

មតិយោបល់