ព័ត៌មានជាតិ

អ្នកយកព័ត៌មានការសែតមានជ័យ និងភ្នាក់ងារយកព័ត៌មានវិរៈសែនជ័យ ៣នាក់ ត្រូវកម្លាំងនគរបាលឃាត់ខ្លួន ករណីដើរឆបោកប្រជាពលរដ្ឋ

ពោធិ៍សាត់: នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ២០និង០២នាទីបានទទួលបណឹ្ដងដោយផ្ទាល់មាត់ពីឈ្មោះ មុត រិទ្ធ រស់នៅភូមិកណ្តាល ឃុំថ្មដា បានប្ដឹងមកនគរបាលព្រហ្មទណ្ឌស្រុកវាលវែងថា ចន្លោះថ្ងៃទី២២,២៦ ខែកក្កដា ឆ្នាំ២០១៩ មានជនខិលខូចចំនួន ០៣នាក់ បានជិះរថយន្ត១គ្រឿង ម៉ាកកាមមេរីបាឡែន ស្លាកលេខភ្នំពេញ 2AD-8770 ដើរធ្វើសកម្មភាពឆបោក (លក់វត្ថុបុរាណ)ឲ្យបងប្អូនគាត់ យកប្រាក់អស់ជាង ៩០០០$ (ប្រាំបួនពាន់ដុល្លារ) និងម៉ូតូវេវអាល់ហ្វាមួយគ្រឿង នៅភូមិព្រងិល ឃុំព្រងិល ស្រុកភ្នំក្រវាញ។
ហើយបានបើករថយន្ត ឡើងមកស្រុកវាលវែង ក្រោយពីបានទទួលបណ្ដឹង កម្លាំងអធិការដ្ឋាននគរបាលស្រុកវាលវែង និងប៉ុស្ដិ៍ថ្មដា បានធ្វើការស្រាវជ្រាវ ស៊ើបអង្កេត រហូតឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ និងរថយន្តមួយគ្រឿងម៉ាក កាមមេរីបាឡេនស្លាកលេខ ភ្នំពេញ2AD 8770 ចំណុចផ្ទះសំណាក់សេរីសុខាភូមិឯកភាព ឃុំថ្មដា។

ជនសង្ស័យមានឈ្មោះដូចខាងក្រោម៖
១/ភន ហ៊ានភេទប្រុស អាយុ ៥១ឆ្នាំ រស់ភូមិអូរឈ្លើង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ជាភ្នាក់ងារយកព័ត៌មានវិរ:សែនជ័យ (ម្ចាស់រថយន្ត)។
២/អ៊ី ម៉ុក ភេទប្រុស អាយុ ៤៨ឆ្នាំ រស់នៅភូមិពាមស្ដី ឃុំព្រែកជ្រៃ ស្រុកកំពង់លាវ ខេត្តព្រៃវែង ជាអ្នកយកព័ត៌មានការសែតមានជ័យ ។
៣/គឹម ចន្ធី ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិគោកគងលិច ឃុំគោកគងលិច ស្រុកកញ្ជៀច ខេត្តព្រៃវែង មុខរបរនគរបាល និងជាអ្នកយកព័ត៌មានការសែតមានជ័យ ។

ដកហូតវត្ថុតាងមួយចំនួន៖
– វិទ្យុទាក់ទងម៉ូតូរ៉ូឡា០៣គ្រឿង
-លុយដុល្លារក្លែងក្លាយ(លុយសែន)ចំនួន ៧០០០$(ដុល្លារ)
-លុយខ្មែរ ៤០០០០០៛(សែសិបម៉ឺនរៀល
-លោហធាតុរូបព្រះចំនួន០៣ និងសម្ភារ:ប្រើប្រាស់ជាច្រើនទៀត ។

ចំពោះសម្ភារ: ទាំងអស់និងជនសង្ស័យសមត្ថកិច្ចកំពុងឃាត់ខ្លួននៅអធិការដ្ឋាន ដើម្បីបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់