ព័ត៌មានជាតិ

ចោរញីឈ្មោលចាប់ចងនារីម្នាក់ លួចលុយ និងគ្រឿងអលង្ការ ត្រូវសមត្ថកិច្ចក្របួចជាប់

ភ្នំពេញ: ចោរញីឈ្មោល២នាក់ ត្រូវបានសមត្ថកិច្ចក្របួចជាប់កាលពីម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦នេះ ក្រោយពីជនសង្ស័យទាំង២នាក់បានធ្វើសកម្មភាពចាប់ចងនារីម្នាក់ លួចយកទ្រព្យសម្បត្តិ ស្ថិតក្នុងសណ្ឋាគារ Asia Palace Hotel ( អតីតអូតែលស ) បន្ទប់៤០៥ ជាន់ទី៤ ផ្លូវ២១៧ សង្កាត់អូរឫស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា នារីរងគ្រោះឈ្មោះ ប៊ី ភេទស្រី អាយុ២០ឆ្នាំ ស្នាក់នៅបន្ទប់៤០៥ ជាន់ទី៤ កន្លែងកើតហេតុ។ ចំណែកជនសង្ស័យ ឈ្មោះ ហេង សម្បត្តិ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិប្រាកដ ស្នាក់នៅផ្ទះលេខ៥៧០ ផ្លូវ១២៨ (កម្ពុជាក្រោម) សង្កាត់ដេរប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជិះម៉ូតូម៉ាក Fino ពណ៌គ្រាប់អំពិល ស្លាកលេខភ្នំពេញ 1BY-7785 បានជួលបន្ទប់លេខ៥០៤ ជាន់ទី៥ បានខលហៅនារីសង្ស័យឈ្មោះ សុខ ចាន់ណា ភេទស្រី អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មកដេកចំនួន១យប់៥០ដុល្លារ តែដោយសារនារីសង្ស័យស្គាល់នារីរងគ្រោះ ភាគីខាងប្រុសក៏បានទាក់ទងក្នុងគោលបំណងរកស៊ីក្រៅ តែដោយឃើញខាងនារីរងគ្រោះមានសម្ភារ:និយមច្រើន និងលុយកាក់ផង ក៏ចាប់ចងនារីរងគ្រោះ រួចយកទ្រព្យសម្បត្តិតាំងពីម៉ោង១ទៅ២ថ្ងៃត្រង់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ ក្រោយមកនារីរងគ្រោះបានខលប្រាប់មិត្ត និងដាក់ពាក្យនៅប៉ុស្តិ៍អូរឫស្សី៤ ហើយរង់ចាំមើលជនសង្ស័យឃើញ ក៏រាយការណ៍ជូនសមត្ថកិច្ចចាប់ក្របួចជាប់ រួមទាំងវត្ថុតាងតែម្តង។

សម្ភារ:ដែលជនសង្ស័យចំនួន២នាក់ លួចយករួមមាន ៖ ទូរស័ព្ទម៉ាក Iphone 6s Plus, Iphone 5s, ចិញ្ជៀនផ្លាកទីន ១គ្រឿង លុយចំនួនជិត ១០០ ដុល្លារ។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានកម្លាំងព្រហ្មទណ្ឌនៃអធិការដ្ឋាននរគបាលខណ្ឌ៧មករាសាកសួរ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

//youtu.be/vPaLh0uEIq0

មតិយោបល់