ផ្ទះ ព័ត៌មានជាតិ រថយន្ដម៉ាស់ស្...

រថយន្ដម៉ាស់ស្ដារ បើកបរដោយជនជាតិវៀតណាម ប៉ះគ្នាជាមួយម៉ូតូ បណ្ដាលឲ្យរបួសធ្ងន់មនុស្ស ២នាក់

0

រតនគិរី: កាលពីវេលាម៉ោង ៧ និង៣០នាទីយប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៧៨ ត្រង់ចំណុចភូមិ១ (ភូមិតាស៊ុយ) សង្កាត់កាចាញ ក្រុងបានលុង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងរវាងម៉ូតូបុករថយន្ដ ក្នុងទិសដៅស្របគ្នាពីត្បូងទៅជើង។

ម៉ូតូម៉ាកអ៊ិចសេនធ័រ ពណ៌ក្រហម គ្មានផ្លាកលេខ ជិះគ្នាពីរនាក់ បើកបរដោយឈ្មោះ ខេន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិទំពួន មុខរបរកម្មករ របួសធ្ងន់ និងអ្នករួមដំណើរឈ្មោះ ធូ ណុក ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិទំពួន មុខរបរកម្មករ រងបួសធ្ងន់។ អ្នកទាំង២នាក់ មានទីលំនៅភូមិណងហៃ ឃុំសេដា ស្រុកលំផាត់ ខេត្តរតគិរី។
ចំណែករថយន្ដម៉ាកម៉ាស់ស្ដារ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2BE-3371 បើកបរដោយឈ្មោះ សុខ មឿន ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិវៀតណាម មុខរបរទិញអេតចាយ ស្នាក់នៅភូមិជ័យជម្នះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតគិរី។

ភ្លាមៗនោះ ជនរងគ្រោះ ត្រូវបានរថយន្ដសង្រ្គោះ បញ្ជូនទៅមន្ទីពេទ្យបង្អែកខេត្តផងដែរ។

ក្រោយកើតហេតុ សមត្ថកិច្ច ចុះវាស់វែង យកវត្ថុតាងទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយតាមផ្លូវច្បាប់៕

មតិយោបល់